វិជ្ជាមេផ្ទះ
រូបភាព
វិធីធ្វើសាច់ប៉ាតេ+គ្រឿងផ្សំ៖សាច់ជ្រូក(យកសាច់សុទ្ធ)1kg ខ្ទឹមក្រហម1/4 ពែង ខ្ទឹមស១ស្លាបព្រាបាយ ម្រេច១ស្លាបព្រាកាហ្វេរ ម្សៅស៊ុប១ស្លាបព្រាបាយម្សៅឆា២ស្លាបព្រាបាយ ទឹកត្រី១ស្លាបព្រាបាយ ស្ករស២ស្លាបព្រាបាយកន្លះ អំបិលបន្លះស្លាបព្រាកាហ្វេរ ទឹកកក៥ដុំតូច ម្សៅbaking soda១ស្លាបព្រាកាហ្វេរ និងស្លឹកចេក ទៅតាមចំនួនសាច់។+វិធីធ្វើ៖យើងត្រូវយកសាច់និងគ្រឿងផ្សំដែលបានរៀបរាប់ខាងលើដាក់ចូលទៅក្នុងម៉ាស៊ីនសំរាប់កិនសាច់ទាំងអស់ កិនរហូតទាល់តែម៉ត់ទៅជាប្រហិត។ បន្ទាប់មកទៅក្លាសេក្នុងទូរទឹកកករយៈពេល២ម៉ោង រួចហើយយើងធ្វើការកិនម្ដងទៀត។ បន្ទាប់មកទៀតយើងត្រូវសំអាតស្លឹកចេកឲ្យបានស្អាតល្អ រួចហើយធ្វើការវេចខ្ចប់ឲ្យបានជិតល្អ វិចដូចជានំអន្សម រួចហើយយើងធ្វើការចំហុយរយៈ២០ទៅ៣០ តាមទំហំដែលយើងបានវិច ជាការស្រេច។សម្រួលអត្ថបទដោយ៖ខ្ទឹមស