វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
វិធីប្រឡាក់សាច់គោងៀតទឹកឃ្មុំ រសជាតិពិសេស+គ្រឿងផ្សំ៖-សាច់គោ ១គីឡូក្រោម (វះជាចង្វារមូលក៏បានជាបន្ទះក៏បានតាមការចូលចិត្ត ) សូមចំណាំសាច់គោលាងទឹករួចទើប យកទៅវះ-ទឹកត្រី ១ ស្លាបព្រាបាយ-អំបិល ១ ស្លាបព្រាបាយ-ប្រេងល្ង ២ ស្លាបព្រាបាយ
-ទឹកឃ្មុំ ៣ស្លាបព្រាបាយ-បីចេង ២ ស្លាបព្រាកាហ្វេ-ម្រេចម៉ត់ ១ ស្លាបព្រាកាហ្វេ-ស្ករត្នោត ឬ ស្ករសរ ១ ស្លាបព្រាកាហ្វេ-ល្ងរ សរ ២ ឬ ៣ ស្លាបព្រាបាយ
វិធីធ្វើ៖-ដំបូងយកសាច់គោមកប្រឡាក់គ្រឿងផ្សំទាំងអស់រួមមាន ទឹកឃ្មុំ, ស្ករស, ម្រេច, អំបិល, ទឹកត្រី, ល្ងរ និងប្រេងឆា ច្របល់ចូលគ្នាឲ្យសព្វ។យកសាច់គោដែលប្រឡាក់រួចដាក់ចូលក្នុងទូទឹកកកទុករយៈពេលប្រហែលជា ២ម៉ោង។-២ម៉ោងក្រោយមកយកសាច់គោដាក់ហាលឲ្យក្រៀម អ្នកអាចយកវាទៅអាំង ឬចៀនតាមការចូលចិត្ត៕