ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថធម្មជាតិមានប្រសិទ្ធភាពខ្លាំង ព្យាបាលជំងឺហើមជើង (Edema)

23-Dec-2018 12:54 PM

រូបភាព


ដោយ: Uddam

ការហើមជើង និងកែងជើងដោយឥតឈឺចាប់ គឺជាបញ្ហាទូទៅដែលឧស្សហ៍កើតឡើងក្នុងចំណោមមនុស្សចាស់។ ការកើនឡើងទឹករងៃក្នុងកែងជើង ប្រអប់ជើង និងជើងទាំងមូលអាចបង្កឱ្យជើងហើម ដែលអាការៈនេះគេហៅថា Edema។

ការហើមជើងអាចកើតឡើងដោយសារមូលហេតុផ្សេងទៀតដូចជា អាកាសធាតុក្តៅពេក បញ្ហាសរសៃឈាម ខូចតម្រងនោម មានគភ៌ ខ្សោយបេះដូង បញ្ហាប្រែប្រួលអ័រម៉ូនខុសប្រក្រតី…។

លោកអ្នកមិនអាចព្រងើយកន្តើយនឹងបញ្ហានេះបានឡើយ។ ជម្រើសល្អបំផុតគឺត្រូវពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ប៉ុន្តែលោកអ្នកក៏នៅមានជម្រើសបែបធម្មជាតិ ដែលមិនបង្កផលប៉ះពាល់ផងដែរ តែមានប្រសិទ្ធភាពបំបាត់ការហើមនេះដូចគ្នា។


គ្រឿងផ្សំ៖ ជីរវ៉ាន់ស៊ុយស្រស់មួយក្តាប់

វិធីធ្វើ និងប្រើប្រាស់៖
-លាងជីរវ៉ានស៊ុយឱ្យស្អាត ហើយកិនវាក្នុងម៉ាស៊ីនក្រឡុក
-ដាក់វានៅក្នុងកូនបំពង់ទឹកក្តៅ ហើយចាក់ទឹកពុះ ៥០០ មិល្លីលីត្រចូល

-ទុកចោលមួយយប់ ហើយនៅពេលព្រឹកឡើងស្រឹតយកតែទឹកប៉ុណ្ណោះ
-ផឹកមួយថ្ងៃ ៣ ដង មុនអាហារទាំងបីពេល ហើយត្រូវផឹកមួយកូនពែងតូច ផឹកជាប់គ្នាពីរថ្ងៃ

– បន្ទាប់មកសម្រាក ៣ ថ្ងៃ រួចសឹមលាយបែបនេះម្តងទៀត សម្រាប់ផឹកពីរថ្ងៃជាប់គ្នាទៀត។ បន្ទាប់ពីនោះ លោកអ្នកនឹងសង្កេតឃើញជើងស្រកលែងហើមតទៅទៀត។


**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត