វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
របៀបធ្វើ សាច់គោបំពងល្ងរ+គ្រឿងផ្សំ៖-សាច់គោ ៥ខាំ-ស្ករ ១ស្លាបព្រាបាយ-ប៊ីចេងបន្តិច-អំបិលបន្តិច-ម្សៅមី ១ស្លាបព្រាបាយ-ម្សៅឆា ១ស្លាបព្រាបាយ-ប្រេងខ្យង ១ស្លាបព្រាបាយ-ខ្ទឹមសចញ្ច្រាំ ១ស្លាបព្រាបាយ-ល្ងរស ៥ស្លាបព្រាបាយ-ម្រេចបន្តិច-ស្លឹកក្រូចសើច ២០សន្លឹក-ប្រេងឆា+របៀបធ្វើ៖-សាច់គោ ជាអោយស្តើងៗ រួចហាន់ជាចង្វាមូល រួចយកទៅប្រលាក់ ជាមួយគ្រឿផ្សំដូចជា ស្ករ ប៊ីចេង អំបិល ម្សៅមី ម្សៅឆា ល្ងរ ម្រេច ប្រេងខ្យង និងខ្ទឹម ច្របល់អោយសព្វទុកប្រហែលជា ១០នាទី។
ដាំប្រេងឆាអោយក្តៅខ្លាំង ដាក់សាច់គោចូលបំពងប្រហែល ៥នាទីសឹមដាក់ស្លឹកក្រូចសើច រួចបំពងដល់សាច់ស្រួយជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស