ឱសថបុរាណធម្មជាតិ
រូបភាព
ជំងឺបូសថ្លើម គឺជាជំំងឺរលាកថ្លើមមួយប្រភេទដែលបង្កឱ្យមានការកខ្ទុះលើសាច់ថ្លើមតែមួយ ឬច្រើនកន្លែងដែលមានទំហំតូចឬធំ ។ មានតែការពិនិត្យទេដែលអាចឱ្យដឹងពីស្ថានភាពនៃថ្លើមរបស់អ្នកបាន ។ ថ្លើមរបស់យើងមានតួនាទីទទួលឈាមទាំងឈាមមកពីសរសៃវ៉ែន Portal និងសរសៃឈាមអាក់ទែ។ ការដែលមានការបង្ករោគ កាន់តែ ច្រើន វានឹងអំណោយផលដល់ការប្រឈមនឹងមេរោគបាក់តេរី កាន់តែខ្លាំងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ កោសិការ Kupffer Cells ដែលមានតួនាទីកំចាត់មេរោគបាក់តេរីក្នុងថ្លើមគឺកម្រនឹងធ្វើអោយបាក់តេរីបង្កជាជំងឺក្នុងថ្លើមណាស់។ ដំណើរការជាច្រើនខាងក្រោមនេះសុទ្ធតែអាចឆ្លុះបញ្ជាក់ពីរបៀបដែលជំងឺបូសថ្លើមកើតមាន។
ជំងឺរលាកខ្នែងពោះវៀន គឺជាមូលហេតុដ៏ចម្បងបំផុតរបស់ជំងឺបូសថ្លើម។ ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមួយនេះបានត្រឹមត្រូវល្អ ធ្វើអោយការប្រឈមនឹងជំងឺបូសថ្លើមមានការថយចុះមកដល់១០ភាគរយ។ ជំងឺក្នុងផ្លូវទឹកប្រមាត់ក្នុងពេលបច្ចុប្បន្ននេះគឺជាមូលហេតុដ៏ចម្បងបំផុតមួយនៃជំងឺបូសថ្លើមប្រភេទ Pyogenic ដែរ ព្រោះវានឹងធ្វើអោយស្ទះលំហូរទឹកប្រមាត់សម្រាប់អោយបាក់តេរីទម្លាយចេញពីបំពង់ទឹកប្រមាត់ទៅថ្លើម។ ជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ ការស្ទះទឹកប្រមាត់ខ្លាំងក្លាដែលប៉ះពាល់ដល់បំពង់ទឹកប្រមាត់ បំពង់ទឹកប្រមាត់រួមតូច និងជំងឺពីកំណើតផ្សេងៗទៀតសុទ្ធតែជាដើមហេតុរបស់ជំងឺបូសថ្លើមហើយ។ ខ្ទុះដែលបណ្តាលមកពីផ្លូវទឹកប្រមាត់តែងតែមានច្រើនកន្លែង។
ការបង្ករោគក្នុងសរីរាង្គក្នុងតំបន់វ៉ែន (Portal) អាចធ្វើអោយទៅជាជំងឺការរលាកសរសៃវ៉ែន ដោយសារកំណកឈាមស្ទះ (Localized Septic Thrombophlebitis) ដែលថ្ងៃក្រោយទៅជាជំងឺបូសថ្លើមបាន។ កំណកឈាម (Septic Emboli) ត្រូវបានរបេះចូលក្នុងសរសៃលំហូរឈាម (Portal Circulation) ដែលអាចអោយស្ទះដល់សរសៃឈាមក្នុងសាច់ថ្លើម ព្រមទាំងបង្កើតជាទំនប់សម្រាប់បង្កជាខ្ទុះតូចៗនៃពពួកមេរោគបាន។ ខ្ទុះតូចៗទាំងនេះច្រើនតែមានច្រើនកន្លែង ប៉ុន្តែវាច្រើនតែប្រមូលផ្តុំគ្នាទៅជាខ្ទុះធំ។ ការបង្កជាខ្ទុះតូចៗក៏អាចកើតឡើងដោយសារតែជំងឺមេរោគចូលក្នុងចរន្តឈាមបានដែរដូចជា ជំងឺរលាកស្រទាប់ខាងក្នុងបេះដូង និងជំងឺរលាកតម្រងនោម។ ជំងឺទាំងនេះច្រើនឃើញមានលើកុមារដែលមានប្រព័ន្ធភាពស៊ាំមិនប្រក្រតីដូចជា ជំងឺ Chronic Granulomatous Disease និងជំងឺមហារីកឈាមស។
យ៉ាងហោចណាស់មាន ៤ភាគដែរនៃជំងឺបូសថ្លើម ដែលបណ្តាលមកពីមានរុន្ធប្រហោងក្នុងចន្លោះសារីរាង្គខាងក្នុងពោះដែលមានជំងឺទៅដល់ថ្លើម។ ការមានរបួសលើសាច់ថ្លើមដោយសារការចាក់ធ្លាយពីខាងក្រៅអាចនាំយកនូវមេរោគទៅបង្កលើថ្លើមបានដោយផ្ទាល់ ទៅជាជំងឺបូសថ្លើមប្រភេទ Pyogenic។ ការមានរបួសលើសាច់ថ្លើមដោយមិនមានការធ្លាយពីខាងក្រៅក៏អាចប្រឈមនឹងជំងឺបូសថ្លើមប្រភេទ Pyogenic បានដែរដោយសារតែមានការរលួយសាច់ថ្លើមនៅតាមតំបន់ ហូរឈាមក្នុងថ្លើម និងហៀរទឹកប្រមាត់ចេញ។ លទ្ធផលនៃជាលិការសាច់ថ្លើមបែបនេះអំណោចផលដល់ការលូតលាស់របស់បាក់តេរីណាស់។
បូសថ្លើមប្រភេទ Pyogenic ត្រូវបានគេរកឃើញជាលើកទីពីរនៃជំងឺបូសថ្លើមប្រភេទ Amebic ជំងឺ Hydatid Cystic Cavities ជំងឺដុំសាច់ក្នុងថ្លើម និងមហារីករាលដាលចូលថ្លើម។ វាក៏ត្រូវបានគេស្គាល់ថាជាផលវិបាកនៃការផ្ស៊ាំថ្លើមថ្មី Hepatic Artery Embolization សម្រាប់ព្យាបាលជំងឺមហារីកសាច់ថ្លើម និងការលេបរបស់អ្វីមួយពីខាងក្រៅដែលធ្វើអោយធ្លាយដល់សាច់ថ្លើម។ ការមានរបួស និងការបង្ករោគលើសាច់ថ្លើមបន្ទាប់ពីជំងឺអ្វីផ្សេងមួយទៀត អាចបណ្តាលអោយទៅជាបូសថ្លើមបានក្នុងភាគរយតិចតួចណាស់។
ថ្លើមក្លែបខាងស្តាំអាចមានការប៉ះពាល់ច្រើនជាងខាងឆ្វេងពីរដង។ ចំពោះការកើតឡើងលើក្លែបទាំងសងខាងឃើញមានតែ ៥ភាគរយប៉ុណ្ណោះនៃករណី។ ថ្លើមក្លែបខាងស្តាំទទួលឈាមពីសរសៃឈាម Superior Mesenteric និង Portal Veins ចំណែកឯថ្លើមក្លែបខាងឆ្វេងវិញទទួលឈាមពីសរសៃឈាម Inferior Mesenteric និង Splenic ។ ថ្លើមក៏មានផ្ទុកទៅដោយប្រព័ន្ធបង្ហូរទឹកប្រមាត់ក្នុងខ្លួនដ៏ច្រើនណាស់ដែរ។ ការសិក្សាបានបញ្ជាក់អោយដឹងថា ការប៉ះពាល់ទៅលើលំហូរសរសៃឈាម Portal គឺជាដើមហេតុរបស់ជំងឺ។
២. រោគសញ្ញា៖ ក្តៅខ្លួន ញាក់ ថ្លើមរីក ឈឺចាប់នៅក្រោមឆ្អឹងជំនីខាងស្តាំ និងចាក់ដោតទៅស្មាស្តាំ ឈឺខ្លាំងពេលគេគោះទៅលើថ្លើម ស្បែកអាចលឿងតិចតូច។
រូបមន្តនេះជារូបមន្តចាស់ៗបូរាណតំណតគ្នា ដែលធ្លាប់ប្រើប្រាស់ហើយមានប្រសិទ្ធភាព!
វិធីធ្វើ និងប្រើប្រាស់៖
– យករុក្ខជាតិឱសថខាងលើហាលថ្ងៃឱ្យស្ងួត
– ប្រើប្រាស់បរិមាណស្មើៗគ្នា ទៅដាំ
– ទទួលជាប្រចាំ។
*តម៖ សាច់ពណ៌ក្រហម ត្រីដែលគ្មាស្រកា ត្រីក្រាញ់ និងគ្រឿងសមុទ្រគ្រប់ប្រភេទ
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត