ឱសថបុរាណធម្មជាតិ
រូបភាព
ដោយ: Uddam
រូបមន្តពិសេស! បញ្ឈប់បញ្ហាសក់ជ្រុះធ្វើឱ្យសរសៃសក់អ្នកឆាប់លូត និងរលោងស្អាត។
គ្រឿងផ្សំ៖
ស៊ុតលឿង ១គ្រាប់
ស្រាបៀរ ១/២កែវ
ទឹកឃ្មុំ ១ស្លាបព្រាបាយ
ចេក ១/២ផ្លែ
វិធីធ្វើ និងប្រើប្រាស់៖
លាយគ្រឿងផ្សំខាងលើទាំងអស់បញ្ចូលគ្នាក្នុងម៉ាស៊ីនក្រឡុក រួចយកមកលាបពេញលើស្បែកក្បាល និងសរសៃសក់របស់អ្នក ពិសេសកន្លែងជ្រុះ
រង់ចាំរយៈពេល ២ម៉ោង។ បន្ទាប់មកលាងសម្អាតសក់នឹងទឹកស្អាត និងប្រើសាប៊ូកក់សក់ធម្មតា។
មិនយូរទេ បន្ទាប់ពីបានចាប់ផ្តើមប្រើរូបមន្តនេះ អ្នកនឹងសង្កេតឃើញសក់អ្នកលូតលឿន និងរឹងមាំ។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត