ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

តិចនិចងាយៗ របៀបប្រឡាក់ត្រីងៀតឲ្យឆ្ងាញ់!

26-Dec-2018 02:57 PM

រូបភាព


ដោយ: Uddam

តិចនិច ងាយៗ របៀបប្រឡាក់ត្រីងៀតឲ្យឆ្ងាញ់!+គ្រឿងផ្សំ៖-ត្រីឆ្តោឬត្រីរ៉ស់ ៣គីឡូ (ធ្វើហើយ)-អំបិល ១ខាំ-ស្ករស ២ខាំ-ប៊ីចេង បន្តិច+របៀបធ្វើ៖-ត្រី(ស្រស់ល្អ បើរស់រឹតតែល្អ) ធ្វើឲ្យស្អាត កាត់ក្បាលចេញ (បើត្រីតូចអត់កាត់ក្បាលក៏បាន)រួចលាងទឹកឲ្យស្អាត។-យកត្រីទៅវះឲ្យស្អាត ដោយវះផ្តាច់ផ្នែកខាងក្បាល ភ្ជាប់ផ្នែកខាងកន្ទុយ រួចយកខ្លាញ់ ឈាមមកចេញឲ្យអស់ សឹមថ្លឹកយកត្រី ៣គីឡូ (ពេលវះត្រីរួចមិនបាច់លាងទឹកទេ ដើម្បី ឲ្យត្រីក្រហមល្អ)។-លាយអំបិល ប៊ីចេង និងស្ករចូលគ្នាឲ្យសព្វ សឹមដាក់ត្រីចូល ច្របល់ឲ្យសព្វ រួចប្រលាក់ត្រីម្តងមួយៗ ដោយច្របាច់ត្រីខ្លាំងៗដើម្បីឲ្យចូលជាតិល្អ។
-យកត្រីដែលប្រលាក់រួចដាក់ច្រកថង់ឲ្យជិតល្អ រួចយកទៅ ក្លាសេទឹកកកពី ២ម៉ោង ទៅ ១ថ្ងៃ សឹមយកមកហាសថ្ងៃឲ្យស្ងួតល្អ ១ ទៅ ៣ថ្ងៃជាការស្រេច៕ចំណាំ៖បើចូលចិត្តហិល អាចប្រឡាក់ជាមួយម្ទេសហុយ កាន់តែឆ្ងាញ់៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស