ឱសថបុរាណធម្មជាតិ
រូបភាព
ការព្យាបាលៈ រដូវមិនទៀង បែកញើសច្រើន ជំនួយពោះវៀន រលាកថ្លើម ខាន់លឿង រក្សាថ្លើម រលាកភ្លើង រលាកទឹកក្តៅ របួស ជំនួយក្នុងការរំលាយអាហារ ជួយផលិតឈាមថ្មី ជំងឺខ្វះឈាមក្រហម គ្រុនក្តៅ។
ព្យាបាលរដូវមិនទៀង និងជំនួយពោះវៀន រលាកថ្លើមនិងខាន់លឿង ប្រើជាថ្នាំរក្សាថ្លើម។
-កម្រិត និងរបៀបប្រើៈ ដើមស្ងួតប្រើកំរិត ៣ទៅ៦ក្រាមដាំផឹកក្នុងកំរិត ៤០០ទៅ៦០០មីលីលីត្រ សម្រាប់១ថ្ងៃ។
ព្យាបាលរលាកភ្លើង និងរលាកសើរស្បែកផ្សេងៗ ដោយបុកដើមយកបិត និងលាប។
-ស្លឹកស្រស់ ឬម្សៅខ្មាញ់លាយទឹកឃ្មុំ ផឹកសំរាប់ព្យាបាលរោគខ្វះឈាមក្រហម និងបង្កើតឈាមថ្មី ឬធ្វើអោយឈាមរត់ស្រួល។
ឯកសារ៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦
ព្យាបាលជុះឈាម ឬក្អួតឈាម ខ្មាញ់មកបុកអោយផឹក
ថ្នាំឃាត់ឈាម បុកបិតលើស្នាមរបួស
ព្យាបាលដំបៅក្រពះចេញឈាម បុកច្របាច់យកទឹកផឹក
ជាថ្នាំត្រជាក់ លត់ពិសក្តៅក្នុងឈាម ដែលធ្វើអោយបែកសសៃរចេញឈាម ព្យាបាលជម្ងឺឈឺក្នុងស្បូនក្រោយសំរាលកូន ធ្លាក់ឈាមតាមស្បូន រលាកស្បូនធ្លាក់សលាយឈាម ការពារស្រ្តីមានផ្ទៃពោះកុំអោយ រលូតកូន។
-ព្យាបាលថ្លើម ប្រឆាំងនឹងជម្ងឺរលាកថ្លើម និងថ្លើមក្រិន មហារីកក្រពះ និងពោះវៀនហូរឈាមលាមកខ្មៅ។
-ជួយកុំអោយជ្រុះសក់ និងជួយអោយដុះសក់វិញ បុកលាបសក់ស អោយទៅជាខ្មៅ ជំនួសថ្នាំលាបសក់លក់តាមផ្សារ និងជួយអោយដុះសក់យ៉ាងពូកែ។
បងប្អូនដែលបានអានអត្ថបទនេះ បើយល់ថាមានប្រយោជន៍ដល់បងប្អូនដ៍ទៃទៀត សូមជួយចំឡងនឹងចែកផ្សាយបន្តផង។ សូមផលបុណ្យចិត្តល្អរបស់បងប្អូនជួយអោយជួបតែសេចក្តីសុខ។
**សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត