ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

អ្នកចូលចិត្តការី មានតែវិធីនេះទេដែលធ្វើជាមួយបង្កងហើយឆ្ងាញ់ជាងគេ…!

28-Dec-2018 10:37 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖

  • បង្កង
  • គ្រឿងបុក(គល់ស្លឹកគ្រៃ រំដេង រមៀត ស្លឹកក្រូចសើច ខ្ទឹមស)បុកម៉ត់ហើយ ដាក់សណ្ដែកដី បុកលាយជាមួយអោយម៉ត់បន្តិច
  • កាពិ រឺ ប្រហុក(តាមចំណូលចិត្ត )
  • គ្រឿងការី
  • ម្ទេសក្រៀម(ចិញ្ច្រាំអោយម៉ត់)
  • ខ្ទិះដូង
  • អំបិលទឹកត្រី ស្ករស ម្សៅស៊ុប

វិធីធ្វើ៖

  • ដាក់ខ្ទិះចូលក្នុងឆ្នាំង ទុកអោយឡើងប្រេងបន្តិច ដាក់ម្ទេសក្រហម ប្រហុក រឺ កាពិ កូរអោយរៀងក្រហមបន្តិច ទើបដាក់គ្រឿងបុកកូរអោយសព្វឡើងឈ្ងុយ និង ក្រហម បន្ទាប់មកដាក់គ្រឿងការីចូល ( បើសិនជាស្ងួត ដាក់ខ្ទិះចូលបន្តិច)

  • បន្ទាប់មកទៀត ដាក់បង្កង ស្ករស ទឹកត្រី អំបិល ម្សៅស៊ុប កូរចូលគ្នាអោយសព្វជាមួយគ្រឿង រួចដាក់ខ្ទិះចូលបន្តិច(កុំអោយច្រើនពេក ធ្វើអោយរៀងខាប់ ) ទុកអោយពុះ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត ពេលឆ្អិបបង្កងហើយ ដួសដាក់ចាន រួចជាការស្រេច ។

credit៖  មុខម្ហូបប្រចាំគ្រួសារ