វិជ្ជាមេផ្ទះ
រូបភាព
របៀបធ្វើសៀង ឆ្ងាញ់ ស្អាតនិង អនាម័យ
+គ្រឿងផ្សំ៖-សណ្តែកសៀង 15 គីឡូ-ម្សៅការពារកុំឲ្យដុះផ្សិត 1 ខាំ-ប៊ីចេង 1 ខាំ-ស្ករត្នោត 1 គីឡូ-អំបិល 8 គីឡូ
-ទឹកស៊ីអ៊ីវខាប់ 1 ដបកន្លះ-ល័ក្ខ 4 កញ្ចប់-ទឹកក្តៅ 10 លីត្រ+របៀបធ្វើ៖-ដំណាក់កាលទី1៖ជ្រើសរើសគ្រាប់សណ្តែកសៀងឲ្យបានល្អ ទើបធ្វើសៀងទៅមាន រសជាតិឆ្ងាញ់។
រើសគ្រាប់សណ្តែកដែលធំល្អ រើសគ្រាប់ដែលខ្មូតស៊ីចោល។អុំរែងឲ្យស្អាត កុំឲ្យមានកំទេចថ្ម ឬដី។ជ្រើសយកគ្រាប់សណ្តែកដែលថ្មី កុំយកសណ្តែកដែលចាស់ដែល គេទុកយូរខែឆ្នាំ។-ដំណាក់កាលទី2៖យកសណ្តែកសៀងដែលបានរើសស្អាត ហើយទៅត្រាំក្នុងចានដែក ឬកាធុនជាមួយទឹកត្រជាក ធម្មតាចោល 24 ម៉ោង។ត្រាំរួចយើងត្រូវលាងវា3-4ដង ដើម្បីជម្រះសម្បកនិងធូលីដែល ជាប់នឹងគ្រាប់សណ្តែកសៀង។ពេលនោះយើងសង្កេតឃើញថាសណ្តែកសៀងរីកធំជាងមុន2ដង។-ដំណាក់កាលទី3៖ស្ងោរសណ្តែកសៀង ដោយប្រើទឹកដែលថ្លាល្អ។រក្សាភ្លើងឲ្យឆេះស្មើគ្នាល្អ មិនរអាក់រអួល ទើបសណ្តែកសៀង រីកផុយស្មើគ្នាល្អ។ពេលស្ងោរយើងដាក់អំបិលកន្លះស្លាបព្រា បាយបានហើយ ព្រោះបើដាក់អំបិលច្រើននឹង ធ្វើឲ្យគ្រាប់សណ្តែកសៀងរឹង។-ដំណាក់កាលទី4៖ក្រោយស្ងោររួច យើងត្រូវស្រង់គ្រាប់សណ្តែក សៀងយកមកហាលនៅក្រោមពន្លឺថ្ងៃ6ម៉ោងនៅលើកន្ទេលឬក្រណាត់កៅស៊ូហើយពង្រាយវាឲ្យស្តើងស្មើគ្នាល្អដើម្បីឲ្យវាឆាប់ស្ងួត។-ដំណាក់កាលទី5៖បន្ទាប់ពីហាលហើយយើងយកសណ្តែកសៀង ទៅផ្អាប់ក្នុងពាងឬខាប់រយ:ពេល2ថ្ងៃដើម្បីឲ្យសៀងចាប់ផ្តើមកកើតមេនៅក្នយងខាប់។-ដំណាក់កាលទី6៖របៀបផ្សំគ្រឿង និងផ្អាប់សៀងទឹកសម្រេច
លាយគ្រឿងផ្សំ ដូចតទៅ យកអំបិល8គីឡូលាយជាមួយទឹកក្តៅ10លីត្រកូរវាឲ្យរលាយចូលគ្នា ទុកឲ្យត្រជាក់។
យកស្ករត្នោត1គីឡូទៅកូរលើភ្លើងឲ្យឡើង ជើងអង្រ្កងជះក្លិនឈ្ងុយទុកឲ្យវាត្រជាក់សឹមយកវាមកច្របល់ជាមួយសៀងដែលបានផ្អាប់ទុក15គីឡូនោះ ដាក់ប៊ីចេងម្សៅការពារ កុំឲ្យ ដុះផ្សិត ទឹកស៊ីអ៊ីវខាប់និងល័ក្ខរួចច្របល់ជាមួយសៀងឲ្យ សព្វល្អសឹម លើកសៀងនោះយកទៅចាក់ចូលកាធុនទឹកអំបិលដែលបានកូរទុកឲ្យត្រជាក់នោះ។
ចាក់សៀងចូលក្នុងក្រឡឬខាប់ផ្អាប់វាចោលក្នុងរយ:ពេលកំណត់មួយ ភ្លក្សមើលម៉ាល្មមសៀងជូរ អាចយកមកប្រើបានហើយ។
សម្រួលអត្ថបទដោយ៖ខ្ទឹមស