ឱសថបុរាណធម្មជាតិ
រូបភាព
ព្យាបាល៖ ដុះសាច់ច្រមុះ អាលាក់ហ្ស៊ីច្រមុះ ឧស្សាហ៍ឈាមច្រមុះ។ ការដុះសាច់ច្រមុះ ជារឿងធម្មតា វាមិនមែនជាសាច់មហារីកនោះទេ ហើយវាមានរាងដូចដំនក់ទឹកភ្នែកដែលដុះនៅក្នុងច្រមុះ ឬក្នុងប្រហោងឆ្អឹងច្រមុះ ដែលជាកន្លែងបើកចូលទៅក្នុងប្រហោងច្រមុះ។
ជាទូទៅ វាតែងតែជាប់ទាក់ទងជាមួយនឹងជំងឺអាលែកស៊ី ឬជំងឺហឺត។ ការដុះសាច់ច្រមុះអាចគ្មានរោគសញ្ញាអ្វីនោះទេ ជាពិសេស ប្រសិនបើវានៅតូច ហើយវាមិនតម្រូវអោយមានការព្យាបាលនោះទេ។ ប៉ុន្តែ ការដុះសាច់ច្រមុះដែលមានទំហំធំអាចរាំងស្ទះការបង្ហូរទឹកពីប្រហោងឆ្អឹងធម្មជាតិ។ នៅពេលដែលទឹករំអិលស្ទះច្រើនពេកនៅក្នុងប្រហោងឆ្អឹង វាអាចក្លាយទៅជាការបង្ករោគ ដែលធ្វើអោយបរិមាណទឹកកាន់តែច្រើនឡើងៗ ហើយប្តូរទៅជាពណ៌បៃតងលាយលឿង និងខាប់នៅក្នុងច្រមុះ និងបំពង់ក។
រោគសញ្ញានៃការដុះសាច់ច្រមុះរួមមាន ៖ ការស្ទះច្រមុះ តឹងច្រមុះ កណា្ដស់
- មានដុំសាច់រាងតំណក់ទឹកនៅបំពង់ក ហៀរសំបោរ ឈឺមុខ ថយចុះសមត្ថភាពក្នុងការស្រង់ក្លិន
- បាត់បង់ការដឹងក្លិន បាត់បង់ការដឹងរសជាតិ រមាស់នៅជុំវិញភ្នែក ការឆ្លងមេរោគរ៉ាំរ៉ៃនៅក្នុងច្រមុះ។
រុក្ខជាតិ៖ ស្លឹកម្រះព្រៅ។
ម្រះព្រៅ គឺជាដើមរុក្ខជាតិមួយប្រភេទ មានស្លឹកពណ៌បៃតងខៀវស្រងាត់ ដែលប្រជាពលរដ្ឋកម្ពុជាភាគច្រើន តែងតែប្រើវាធ្វើជាគ្រឿងផ្សំមុខម្ហូប ដ៏ឆ្ងុយឆ្ងាញ់។ ស្លឹកម្រះព្រៅ មិនត្រឹមតែជាគ្រឿងផ្សំមុខម្ហូបដ៏គួរឱ្យចង់ទទួលទានប៉ុណ្ណោះទេ ស្លឹកម្រះព្រៅក៏ជាឱសថធម្មជាតិ ដ៏ស័ក្តសិទ្ធិផងដែរ ក្នុងការព្យាបាលជំងឺផ្សេងៗ។
សូមបងប្អូនឈប់កើតទុក្ខទៀតទៅ ឱសថខាងក្រោមអាចជួយ ព្យាបាលរោគដុះសាច់ច្រមុះ អាលាក់ហ្ស៊ីច្រមុះ ឧស្សាហ៍ឈាមច្រមុះ បាន។ សូមជួយចែករំលែកបន្តដើម្បីឱ្យអ្នកជំងឺនេះបានដឹងផង
វិធីធ្វើ៖យកស្លឹកម្រះព្រៅ មកច្របាច់ឈ្លីឲ្យម៉ត់។
វិធីប្រើ និងព្យាបាល៖ យកទឹកវាបន្តក់ចូលច្រមុះ ម្ខាង១ដំណក់ ឬបុកនៅក្នុងផ្តឹលយកសំឡីត្បាល់ត្រចៀក ច្រលក់មកលាបក្នុងច្រមុះ។ សំរាប់អ្នករលាកធ្ងន់ធ្ងរ ធ្វើ១ថ្ងៃ2ដង ពេលព្រឹក និងមុនពេលចូលគេងយប់។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត