ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

រ៉ូទី របៀបធ្វើងាយៗ ឆ្ងាញ់ៗ

31-Dec-2018 03:08 PM

រូបភាព


ដោយ: Uddam

រ៉ូទី របៀបធ្វើងាយៗ ឆ្ងាញ់ៗ+គ្រឿងផ្សំ៖ ម្សៅមី កន្លះគីឡូ, ពងមាន់ ១ឬ២ គ្រាប់, ប៊័រ ១កំប៉ុង, ទឹកដោះគោខាប់ ១កំប៉ុង, អំបិល ១ចិប, មីឡូ ១ឬ២ កញ្ចប់, ប្រេងឆា ១ចានគោម+វិធីធ្វើ៖- លាយម្សៅមី នឹងប៊័រ១ស្លាបព្រារួចហើយដាក់អំបិល១ចិប ពងមាន់១ នឹងទឹកបន្ដិច រួចច្របល់អោយសប់ វ៉ៃម្សៅមីអោយស្វិតល្អ បន្ទាប់មកកាត់ដុំៗ ដាក់ចូលក្នុង ប្រអប់ប្រេងឆា រក្សាទុកក្នុងទូទឹកកក ៣ម៉ោង- បន្ទាប់មកយកមួយ ដុំ តប់ម្សៅដាក់ចៀនជាមួយប៊័រ លាយមីឡូនឹងទឹកដោះគោខាប់ រិតតែធ្វើអោយនំរ៉ូទី កាន់តែឆ្ងាញ់សម្រួលអត្ថបទដោយ៖ខ្ទឹមស