ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើ បង្អែមល្ងខ្មៅ!!

02-Jan-2019 09:39 AM

រូបភាព


ដោយ: Uddam

របៀបធ្វើ បង្អែមល្ងខ្មៅ+គ្រឿងផ្សំ៖-ល្ងខ្មៅ៤០០ក្រាម-ស្ករស១០០ក្រាម-ដូងកោស៥០០ក្រាម-ទឹកដូងខ្ចី ៥០០ មីលីលីត្រ។+របៀបធ្វើ៖-យកល្ងទៅលីង លីងឲ្យឡើងឈ្ងុយរួចបិទភ្លើង រួចយកល្ងដាក់ចូលត្បាល់បុកឲ្យម៉ត់។ចាក់ទឹកដូងខ្ចីចូលចានដូងកោស ច្របាច់យកខ្ទិះ។ បន្ទាប់មកចាក់ខ្ទិះនិងល្ងខ្មៅចូលម៉ាស៊ីនកិនឲ្យម៉ត់។-បន្ទាប់ពីកិនរួចចាក់ចូលឆ្នាំងដាំពុះជាមួយស្ករឲ្យរលាយ ក្នុងអំឡុងពេលចម្អិនត្រូវកូររហូត។នៅពេលដែលស្កររលាយ ល្ងនឹងក្លាយជាពណ៍ខ្មៅ មានភាពស្រស់ស្អាតគួរឲ្យចង់ញ៉ាំ។ល្ងខ្មៅត្រូវញ៉ាំពេលនៅក្ដៅបានឆ្ងាញ់ អ្នកអាចបន្ថែមទឹកដោះគោ ខ្ទិះដូងចូលទៅប្រសិនបើអ្នកចង់៕សម្រួលអត្ថបទដោយ៖ខ្ទឹមស