ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ស្មៅចិញ្ចៀន ឬស្មៅសេះ អាចព្យាបាលនោមតិច ល្ហិតល្ហៃអស់ កំលាំង ឈឺភ្នែករលាកតំរោម រាក រោគសើស្បែក

02-Jan-2019 10:25 AM

រូបភាព


ដោយ: Uddam

ឈ្មោះត្រឹមជាស្មៅ តែផ្តល់ប្រយោជន៍ខាងឱសថមិនធម្មតាឡើយ !ស្មៅចិញ្ចៀន ឬស្មៅសេះ អាចព្យាបាលនោមតិច ល្ហិតល្ហៃអស់ កំលាំង ឈឺភ្នែករលាកតំរោម រាក រោគសើស្បែក

លក្ខណៈរុក្ខជាតិៈ ជាស្មៅមានដើមតូចឆ្មារក្រាបនឹងដី វាចាក់ឫសបង្កើតជាកំរាលញឹកស្កះ។ ស្លឹកមានចង្អូរវែងស្រួច ឬរាងផ្លែលំពែងស្រួចចុងពណ៌បៃតងចាស់ ឬបៃតងខ្ចី ទន់រលីងច្រើនមានដុះដោយខ្លួនឯងនៅដីដែលមិនសូវមានជីជាតិ។ កញ្ចុំផ្កាជាចង្កោមកួរវែងពណ៌បៃតង ឬស្វាយភាវ ផ្ការាងទ្រវែង ឬរាងស្ទើរជាស៊ុតវែងខ្ចីមិនស្មើគ្នា។ កន្លែងដាំដុះ : ដុះឯកឯង គ្រប់ទីកន្លែង។ ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល

ការព្យាបាលៈ រោគនោមតិច ល្ហិតល្ហៃអស់កំលាំង ឈឺភ្នែករលាកតំរោម រាក រោគសើស្បែក
កំរិត និងរបៀបប្រើៈដាំផឹករុក្ខជាតិទាំងមូល ពី ៣០០ទៅ៦០០មល ព្យាបាលរោគនោមតិច ល្លិតល្លៃ និងរោគឈឺភ្នែក


-ស្មៅស្រស់ស្ងោរជាមួយត្រី ឬបង្គាសំរាប់ព្យាបាលជំងឺរលាកតរងនោម រោគរាក រោគហើម និងរោគសើស្បែក។
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុនសិន វិធីខាងលើអាចប្រើនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ