ឱសថបុរាណធម្មជាតិ
រូបភាព
រុក្ខជាតិ៖ ពន្លៃ
លក្ខណៈរុក្ខជាតិ៖ តិណជាតិមានមើម កម្ពស់ ១ ទៅ ១.៣ម។ មើមបែកក្តៀងច្រើន មានមើមពណ៌ស ខាងក្រៅ ខាងក្នុងពណ៌លឿងស្រស់ ដុះនៅស្ទើរគ្រប់តំបន់ ឬយកមកដាំធ្វើជាគ្រឿងទេស។ មើមមានរសជាតិល្វីង ប្រហាត ហិរ ក្លិនប្រហើរ។
កបនឹងជម្ងឺ៖
-ស្លឹក៖ ស្រៀវស្រាញចុករោយ។
-ផ្កា៖ ជាំ រំលាយដុំឈាម រំលាយឈាមអាក្រក់ ទំលាក់ឈាមរដូវ។
-ឫស៖ ព្យាបាលក្អួតឈាម ឈាមច្រមុះ។
-មើម៖ ធ្វើអោយរដូវដើរទៀង ឈាមច្រមុះ រលាកពោះវៀន ដើរខ្យល់ រាកមួល ឈឺធ្មេញ ក្អួតធ្លាក់ឈាម គ្រេច ថ្លោះ រោគសើរស្បែក បូស ផ្សះដំបៅ ឈឺរោយសាច់ដុំ។
*មើមមានសារធាតុVeratroleដែលអាចបើកទងសួតមានប្រសិទ្ធិភាពក្នុងការព្យាបាលហឺតស្រួចស្រាវនិងរ៉ាំរ៉ៃនៃកូនក្មេង។
វិធីធ្វើ និងប្រើប្រាស់៖យកមើមហាលឱ្យស្ងួត ប្រើក្នុងកម្រិត ២០ ទៅ ៣០ក្រាម ដាំទឹកហូបក្នុងមួយថ្ងៃ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត