ឱសថបុរាណធម្មជាតិ
ដើមកណ្តាប់ចង្អេរ ជាថ្នាំផ្សះដំបៅរីករលួយយ៉ាងស័ក្តិសិទ្ធិ ព្យាបាលបូស ទំលាក់ព្រូន ហើមឈឺធ្មេញ ជំនួយឲ្យមានទឹកដោះ
រូបភាព
ដើមកណ្តាប់ចង្អេរ ថ្នាំផ្សះដំបៅរីករលួយយ៉ាងស័ក្តិសិទ្ធិ ព្យាបាលបូស ទំលាក់ព្រូន ហើមឈឺធ្មេញ ជំនួយឲ្យមានទឹកដោះ ប្រឆាំងនឹង។ ជាស្មៅទាបៗ កំពស់ពី១០ទៅ៧០ស.ម ដុះនៅស្រុកយើង មានដុះតាមមាត់ផ្លូវ នឹងមាត់ព្រៃធំ តាមព្រៃស្ទឹង ស្លឹកមានម្រោមតិចៗ ។
បងប្អូនស្រុកស្រែ និងគ្រូថ្នាំខ្មែរស្គាល់ច្បាស់ណាស់ ព្រោះជាដើមថ្នាំពូកែស័ក្តិសិទ្ធ សំរាប់ព្យាបាលដំបៅរលួយ ។ ក្នុងក្បួនឱសថបុរាណខ្មែរ ដើមថ្នាំនេះសំខាន់ណាស់ គេយកស្លឹក ដើម ប្រើលាយជាមួយដើមមុខឈ្នាង ព្យាបាយជម្ងឺរបេងសួត បើលាយជាមួយនឹងសំបកឆ្កែស្រែង ហើយដាំឆុងផឹក គឺសំរាប់ព្យាបាយជម្ងឺមហារីក (ដែលខ្ញុំអធិប្យាយពេលក្រោយ)។
ដើមកណ្តាប់ចង្អេរ ជាថ្នាំផ្សះដំបៅរីករលួយយ៉ាងស័ក្តិសិទ្ធិព្យាបាលបូស ទំលាក់ព្រូន ហើមឈឺធ្មេញ ជំនួយឲ្យមានទឹកដោះ! ជួយចែកគ្នាដឹងផងរុក្ខជាតិឱសថខ្មែរយើង
– វាជាដើមថ្នាំពូកែស័ក្តិសិទ្ធិ សំរាប់ព្យាបាលដំបៅរលួយ។ ក្នុងក្បួនឱសថបុរាណខ្មែរ ដើមថ្នាំនេះសំខាន់ណាស់ គេយកស្លឹក ដើម ប្រើលាយជាមួយដើមមុខឈ្នាង ហាលឲ្យស្ងួតស្ងោរផឹកព្យាបាយជំងឺរបេងសួត។
– ស្មៅទាំងមូលបុកច្របាច់យកទឹកផឹក លាយទឹកដូងក៏បាន គឺសំរាប់ព្យាបាលជំងឺគ្រុនរាគ និងរាគមួល ហើមឈឺធ្មេញ រលាកប្លោកនោមៗក្រហាយ នឹងព្យាបាលដំបៅមានខ្ទុះ។
– ស្លឹកស្រស់បុកហ្មត់ បំពោកបិទលើស្នាមរបួស លើដំបៅរីករលួយ ឬលើបូសទ្រនិច សំរាប់សំឡាប់មេរោគ នឹងធ្វើឲ្យសះរបួស។
– ដើមទាំងអស់បុកជ្រុំឲ្យហ្មត់ ធ្វើជាថ្នាំបំពោកលើកន្លែងគ្រោះថ្នាក់ឆ្អឹងបាក់ ជួយអោយឆ្អឹងឆាប់ជាប់ ដំបៅឆាប់ជា។
– ស្លឹកស្រស់បុកហ្មត់ ច្របាច់យកទឹកផឹក អាចជួយអោយឡើងទឹកដោះ នឹងជួយទំលាក់ព្រូនផងដែរ។
– គេអាចប្រើស្មៅនេះជំនួសថ្នាំផ្សះ សំឡាប់មេរោគ ដើម្បីព្យាបាលជម្ងឺសត្វចិញ្ចឹម ដូចជាឆ្កែឆ្មា ជ្រូកគោមាន់ទា ដោយលាយវាក្នុងចំណីសត្វ ដើម្បីអោយសត្វស៊ី។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត