វិជ្ជាមេផ្ទះ
រូបភាព
របៀបធ្វើទឹកត្រីផ្អែម+គ្រឿងផ្សំ ៖-ទឹកត្រី ១ពែង -ទឹកខ្មេះ ១ពែង -ស្ករស ២ពែង -ទឹក ២ពែង -អំបិល ចុងស្លាបព្រាកាហ្វេ -ខ្ទឹមសចិញ្ច្រាំ ២ស្លាបព្រាបាយ -ម្ទេសចិញ្ច្រាំ ២ស្លាបព្រាបាយ -ខ្ទឹមក្រហមហាន់ស្តើងៗ មួយក្តាប់.
+របៀបធ្វើ ៖- យកទឹកខ្មេះ១ពែង លាយ ខ្ទឹមសខ្ទឹមក្រហម និង ម្ទេស ទុកមួយអន្លើ។ – ដាំទឹក២ពែង អោយពុះ ថែមស្ករ និង ទឹកត្រី រួចលើកចុះ ទុកអោយត្រជាក់។ – យកទឹកខ្មេះលាយខ្ទឹមស ខ្ទឹមក្រហម និងម្ទេស ទៅចាក់ក្នុង ទឹកឆ្អិននោះ កូរអោយសព្វ ភ្លក្សសាបប្រៃ ថែមថយ តាមចំណូលចិត្ត។
– ទឹកត្រីនេះ ទុកបានប្រហែល ៣អាទិត្យខួប ដើម្បីបរិភោគ ជាមួយ នំអំបែង នំបញ្ចុកប្រហិតចៀន ជាដើម។
– បើចង់ស្អាត សូមឈូសការុត ជាសរសៃស្តើងៗ ដាក់ត្រាំក្នុងទឹកត្រីនេះ មួយម៉ោង ពីរម៉ោងសិន សឹមបរិភោគ។សម្រួលអត្ថបទដោយ៖ខ្ទឹមស