ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថធម្មជាតិជួយព្យាបាលជំងឺដុះសាច់ក្នុងខួរក្បាល និងរោគម្រេញ

10-Jan-2019 09:26 AM

រូបភាព


ដោយ: Uddam

មុននឹងស្វែងយល់់ពីរូបមន្តធម្មជាតិព្យាបាលជំងឺដុះសាច់ក្នុងខួរក្បាល និងរោគម្រេញ សូមមកសិក្សាថាតើជំងឺសាច់ក្នុងខួរក្បាល និងរោគម្រេញជាអ្វី? មានរោគសញ្ញាបែបណាខ្លះ?

តើជំងឺដុះសាច់ក្នុងខួរក្បាល និងរោគម្រេញជាអ្វី? មានរោគសញ្ញាបែបណា?
I. ជំងឺដុះសាច់ក្នុងខួរក្បាល
*តើជំងឺដុះសាច់ក្នុងខួរក្បាលជាអ្វី?
ដុំសាច់ក្នុងខួរក្បាល ជាជំងឺមួយដែលកោសិកាខួរក្បាលជាច្រើនលូតលាស់ខុសប្រក្រតី។ កោសិកាទាំងនេះអាចជាជំងឺមហារីក ឬមិនមែន។កោសិកាខុសប្រក្រតីដែលអាចបណ្តាលឱ្យកើតដុំសាច់ក្នុងខួរក្បាលចែកចេញជា ២ប្រភេទ។ ទី ១ ជាដុំសាច់ស្ថិតក្នុងខួរក្បាល។ ទី ២ ជាប្រភេទដុំសាច់មហារីក កើតឡើងនៅពេលកោសិកាមហារីកលូតលាស់ពីផ្នែកផ្សេងៗនៃរាងកាយទៅដល់ខួរក្បាល។


ដុំសាច់មហារីកក្នុងខួរក្បាលអាចធ្ងន់ធ្ងរខ្លាំងពិបាកនឹងព្យាបាល ហើយអត្រានៃការស្លាប់ខ្ពស់។ ដូច្នេះ ខាងក្រោមនេះជារោគសញ្ញានៃជំងឺដុះសាច់ក្នុងខួរក្បាល ដែលអ្នកគួរយកចិត្តទុកដាក់បំផុត៖
ឈឺក្បាល ៖ តែងតែមានការឈឺក្បាលម៉ោង 5 ដល់ 6ព្រឹក ហើយតែងដោយសារការឈឺចាប់រំខានឲ្យភ្ញាក់ពីដំនេក ការគេងរឹតតែលក់ស្រួល ការឈឺចាប់កាន់តែខ្លាំង។ បន្ទាប់ពីក្រោកពីគេងបានធ្វើចលនានៅម៉ោង8ដល់9ព្រឹក ទើបការឈឺក្បាលត្រូវកាត់បន្ថយបន្តិចម្តងៗ។


ការក្អួតបែបព្រួសចេញក្រៅ ៖ បើប្រៀបធៀបជាមួយការក្អួតដោយជំងឺក្រពះពោះវៀន អាការៈនៃការក្អួតដែលមកពីជំងឺមហារីកខួរក្បាលតែងគ្មានការហើម ឆ្អល់ ព្រមទាំងឈឺចាប់ និង រាគរូស ជាដើម។ ការក្អួតបែបនេះមិនទាក់ទងនឹងការបរិភោគអាហារឡើយ។ តែវាតែងកើតឡើងក្រោយពេលឈឺក្បាលមួយសន្ទុះ។ នេះបណ្តាលមកពីសំពាធលលាដ៏ខាងក្នុងនាំឲ្យមានការរំញោចដល់បំពង់ក្អួតអាហារ ដូចនេះទើបកើតមានការក្អួតបែបព្រួសចេញក្រៅមានលក្ខណៈពិសេសបែបនេះ។


ក្រៅពីនេះទៀត ដូចជាការរមួលក្រពើ គ្រាប់ភ្នែកម្ខាងលានចេញ ថ្លង់ត្រចៀកម្ខាង ពាក់កណ្តាលខ្លួនមិនស្តាប់បង្គាប់ និយាយមិនច្បាស់ ត្របកភ្នែកបើកមិនរួច មានការពិបាកក្នុងការថតយករូបភាព និងលេបចំណីអាហារ ដើរមិនត្រង់ ស្រវាំងភ្នែក សកម្មភាពមិនត្រឹមត្រូវ ទាំងអស់នេះក៏ជាអាការៈជំងឺមហារីកខួរក្បាល។


*តើមូលហេតុដែលនាំឲ្យកើតជំងឺដុះសាច់ក្នុងខួរក្បាល?
1,វិទ្យុសកម្ម និងរលកសំលេងរបស់ទូរស័ព្ទ និងកុំព្យូទ័រមានឥទ្ធិពលធ្វើឲ្យកោសិកាដុះសាច់


2,តាមការពិសោធន៍បង្ហាញថា ៖ ការប៉ះពាល់សារធាតុដែលមានធាតុដូចជា ថ្នាំសំលាប់សត្វល្អិត សារធាតុរំលាយ លក្ខណ៍ និងអាកុលជាដើម។ ក្រៅពីនេះ ស្រ្តីមុនសំរាលកូនប៉ះពាល់សារធាតុស្រវឹង(ស្រា) ឬថ្នាំលាបសក់។ល។ អាចបង្កើនគ្រោះថ្នាក់នៃការដុះសាច់ដល់កូនក្នុងផ្ទៃ។


3,ការប៉ះទង្គិចនឹងវត្ថុរឹងពីខាងក្រៅប៉ះពាល់ដល់ខួរបណ្តុំសាច់ផ្លែក្នុងស្រទាប់ខួរបំលែងជាដុំសាច់។ ការដុះសាច់ដោយប៉ះទង្គិចនេះភាគច្រើនកើតនៅស្រទាប់គ្រឹះស្ថាននៃស្រទាប់ខួរក្បាល និង ស្រទាប់ឆ្លុះដែលត្រូវរបួសនោះ។ ក្រៅពីនេះ របួសក្រៅខួរក្បាលអាចធ្វើឲ្យដុំសាច់ខាងក្នុងដុះឡើងកាន់តែលឿន។


4,សារធាតុភាយចេញពីវិទ្យុសកម្ម ៖ ការប៉ះពាល់នឹងខ្សែវិទ្យុសកម្ម ក៏ជាមូលហេតុកើតជំងឺមហារីកផងដែរ។


II. រោគម្រេញ
*តើជំងឺម្រេញជាអ្វី?
ម្រេញ គឺជាជំងឺរបេងក្រៅសួតមួយប្រភេទដែលកើតលើកូនកណ្តុររបស់មនុស្ស។ ម្រេញ ឬរបេងកូនកណ្តុរ មានអត្ថន័យសំដៅលើជំងឺតែមួយទេ គ្រាន់តែមួយជាភាសារបស់ប្រជាជន និងមួយ ទៀតជាភាសាបច្ចេកទេស ដែលប្រើនៅក្នុងវេជ្ជសាស្រ្ត។ ក្រោយពីបានឆ្លងចូលក្នុងខ្លួន មនុស្សតាមផ្លូវដង្ហើមមនុស្សហើយ មេរោគរបេងអាចសាយភាយតាមចរន្តទឹករងៃ និងចរន្តឈាមទៅទំនៅកន្លែងណាមួយនៃរាងកាយ ហើយអាចបង្ករោគនៅកន្លែងនោះបាន អាស្រ័យលើសរីរាង្គដែលមេរោគបង្កជាជំងឺ។

ជំងឺម្រេញ ឬរបេងកូនកណ្តុរ ជាប្រភេទជំងឺរបេងក្រៅសួតមួយបែបដែលមេរោគ របេងបង្ករោគនៅលើកូនកណ្តុរ។ កូនកណ្តុរ គឺជាផ្នែកដ៏សំខាន់មួយនៃប្រព័ន្ឋការពាររាង កាយរបស់មនុស្សដែលជាអ្នកទទួលខុសត្រូវក្នុងការទប់ទល់ជាមួយនឹងការឈ្លានពានរបស់មេរោគ។


*មូលហេតុបង្កជំងឺម្រេញជាអ្វី?
រោគសញ្ញារបស់ជំងឺរបេងក៏មានសភាពខុសប្លែកពីគ្នា ប្រែប្រួលទៅតាមសរីរាង្គដែលទទួលរងនូវការវាយលុកពីមេរោគផងដែរ។ ជំងឺរបេងគ្រប់ប្រភេទទាំងអស់សុទ្ឋតែបណ្តាលមកពីបាក់តេរីម្យ៉ាង ស្ថិតនៅក្នុងក្រុម មីកូបាក់តេរីយ៉ូម ដែលមានឈ្មោះថា មីកូបាក់តេរីយ៉ូមទុយប៊ែគុយឡូស៊ីស ឬបាក់ស៊ី ដឺកុក ដែលគេនិយមហៅកាត់ថាបេកា។ បើទោះជាមានការឆ្លងមេរោគចូលក្នុងខ្លួនក៏ដោយ ក៏មេរោគនេះមិនធ្វើឱ្យលោកអ្នកទទួលរងនូវជំងឺនេះបាននោះទេ ប្រសិនបើប្រព័ន្ឋ ការពាររាងកាយរបស់លោកអ្នកមានភាពរឹងមាំ។

ការបង្ករោគអាចមានសភាពស្រាល ឬធ្ងន់ អាស្រ័យលើបរិមាណនៃមេរោគដែលបានឆ្លងចូលក្នុងខ្លួន និងស្ថានភាពនៃមេសុខភាពរបស់បុគ្គលម្នាក់ៗ។ បើមនុស្សម្នាក់មានតែជំងឺរបេងកូនកណ្តុរតែមួយមុខ មិនអាចឆ្លងទៅអ្នកផ្សេងបាននោះទេ លុះត្រាតែអ្នកជំងឺនោះមានជំងឺរបេងសួតរួមផ្សំជាមួយផង ទើបអាច ចម្លងមេរោគទៅគេបាន។ ជំងឺរបេងកូនកណ្តុរភាគច្រើនកើតលើកុមារ ព្រោះសមត្ថភាព ការពាររាងកាយរបស់កុមារមិនសូវមានសភាពរឹងមាំល្អ។


រោគសញ្ញាជំងឺម្រេញ ក្រៅពីរោគសញ្ញាទូទៅនៃជំងឺរបេង ដូចជាក្តៅខ្លួនស្រៀវស្រាញនៅពេលល្ងាច បែកញើសនៅពេលយប់ អស់កម្លាំង មិនឃ្លានអាហារ មិនឡើងទម្ងន់ (ចំពោះកុមារ) ឬស្រកទម្ងន់។ល។ ជម្ងឹរបេងកូនកណ្តុរមានរោគសញ្ញាមួយទៀតដែលសំខាន់នោះគឺ ការរីកធំនៃកូនកណ្តុរ (ការឡើងហើមកូនកណ្តុរ)។ ការឡើងកូនកណ្តុរនេះ អាចសង្ស័យថា ជាជំងឺ របេងបានលុះត្រាតែទំហំនៃកូនកណ្តុរដែលរីកធំនោះមានវិជ្ជមាត្រយ៉ាងហោយណាស់ក៏ ចាប់ពីមួយសង់ទីម៉ែត្រឡើងទៅដែរ។ កូនកណ្តុរអាចឡើងនៅក្រលៀន នៅក្លៀក និងជា ពិសេសដែលឧស្សាហ៍ឃើញញឹកញាប់ជាងគេគឺនៅនឹងក។ ជាទូទៅការឡើងកូនកណ្តុរ ដែលបណ្តាលមកពីជំងឺរបេងនេះមិនមានលក្ខណៈឈឺចាប់នោះទេ។

រូបមន្តធម្មជាតិព្យាបាលជំងឺដុះសាច់ក្នុងខួរក្បាល និងរោគម្រេញ៖

ប្អូនប្រុសម្ចាស់គណនីហ្វ៊េកប៊ុកឈ្មោះ តុលា បោះពុម្ពធាបការ បានខមិនប្រាប់ថា គាត់បានអនុវត្តតាមវិធីនេះ ហើយម្តាយរបស់គាត់បានជាសះស្បើយហើយ។


វិធីធ្វើ៖
– ខ្ញីចាស់១ខាំ ចិតសំបកហាន់តូចៗ ផ្លែរំចេកទុំ១ខាំ
– យកទាំង២មុខ ដាក់ចូលគ្នាត្រាំទឹកល្មមលិច រួចដាក់អំបិលគ្រួស៣គ្រាប់ចូន ហើយទុករយៈពេល១ថ្ងៃ
– រួចយកមកដាំជាមួយទឹក១លីត្រ រំងាស់ទឹក៣យកទឹក១ រួចទុកឲ្យត្រជាក់
– ស្រង់យកទឹកវាហូប១ថ្ងៃ៣ដង ម្តង១ពែងកាហ្វេ (ពេលរំងាស់អស់ជាតិចាំដូរថ្នាំថ្មី)។

 


វាមានប្រសិទ្ធភាពជួយព្យាបាលដុះសាច់ក្នុងខួរក្បាល និជំងឺម្រេញ។អត្ថបទដោយ៖ អ៊ាង សុផល្លែត
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សូមអរគុណដល់ប្អូនប្រុស Nong Ram ដែលបានផ្ញើឯកសារមក និងជួយកែសម្រួលពីឯកសារថ្នាំភាសាថៃ។