ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើត្រាវឆឹង ឆ្ងាញ់ជាប់ចិត្ត

10-Jan-2019 03:54 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ត្រាវ ៦៥០ក្រាម កាត់ជាដុំធំៗល្មម, ទឹកស្អាត ១ចាន, ស្ករស ៣០០ក្រាម, ខ្ទិះដូង កន្លះកូនចាន, ម្សៅអង្ករ ១ស្លាបព្រាកាហ្វេ, អំបិល ១ស្លាបព្រាបកាហ្វេ។

វិធីធ្វើ៖

១.ដាក់ទឹក និងស្ករសចូលខ្ទះ កូរចូលគ្នាឲ្យរលាយសព្វល្អ

២.បន្ទាប់មកដាក់ត្រាវចូល ទុករម្ងាស់ឲ្យត្រាវទន់ ឆ្អិនហើយដួសដាក់ចាន

៣.ធ្វើទឹកខ្ទិះ យកខ្ទិះដូងដាក់ឆ្នាំង ដាក់អំបិល និងម្សៅអង្ករចូល កូរចូលគ្នាឲ្យសព្វ ពុះហើយបិទភ្លើង ដួសដាក់ចានជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ