ឱសថបុរាណធម្មជាតិ
រូបភាព
ព្យាបាល៖ ម្រេញក្នុងពោះវៀន
រុក្ខជាតិ៖ ស្លឹកល្ហុង។ អត្ថប្រយោជន៍របស់ស្លឹកល្ហុង ជួយការពារ និងព្យាបាលរោគម្រេញក្នុងពោះវៀន។ ជំងឺនេះច្រើនកើតមានចំពោះស្រ្ដីវ័យចាប់ពីអាយុ 60ឆ្នាំឡើង។
វិធីធ្វើ៖យកស្លឹកល្ហុង មិនចាស់ពេក មិនខ្ចីពេក ចំនួន 7សន្លឹក។ លាងទឹកឱ្យស្អាត។ ហាលថ្ងៃឱ្យស្ងួតស្រពាប់
-ហាន់ជាសរសៃៗ
-ស្ងោរជាមួយទឹកចំណុះ 2លីត្រឲ្យពុះសព្វល្អ
-ទុកឱ្យត្រជាក់បន្តិច
-យកក្រណាត់មកត្រងយកតែទឹកដាក់ក្នុងក្រឡកែវ ទៅក្លាសេចំនួន 3 ទៅ 4ថ្ងៃ ។
វិធីប្រើប្រាស់៖មួយថ្ងៃពិសាចំនួន 3កែវ គឺពេលព្រឹក ថ្ងៃ និងល្ងាច មុនពិសាអាហារបន្តិច (អាចដាក់លាយទឹក ឬទឹកផ្លែ ពិសាជាមួយក៍បាន)។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត