ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

មិនត្រឹមតែមានរសជាតិឆ្ងាញ់ទេជួយព្យាបាលក្អក​ ហើមសួត ជួយឲ្យមានរដូវទៀង ឈឺសន្លាក់ដៃជើង ឫសដូងបាត ជាថ្នាំប៉ូវទៀតផង!

11-Jan-2019 11:28 AM

រូបភាព


ដោយ: Uddam

មិនត្រឹមតែមានរសជាតិឆ្ងាញ់ទេជួយព្យាបាលក្អក​ ហើមសួត ជួយឲ្យមានរដូវទៀង ឈឺសន្លាក់ដៃជើង ឫសដូងបាត ជាថ្នាំប៉ូវទៀតផង!

រុក្ខជាតិ៖ ដង្កៀបក្តាម

*ផ្នែកប្រប្រាស់៖ សំបកដើម ស្លឹក ផ្កា ផ្លែ។

*ការព្យាបាល៖

– ផ្លែ៖ ហូបមានរសជាតិជូរអែម ជួយព្យាបាល ក្អក ហើមសួត

– ផ្កា៖ ព្យាបាលជំងឺឈឺសន្លាក់ដៃជើង ដោយហូបស្រស់

– សំបកដើម៖ ព្យាបាលរាគ ជាថ្នាំផ្សះ និងជាថ្នាំប៉ូវ ហាលស្ងួត៣០ក្រាមដាំទឹក១លីត្រ

– មែកខ្ចី៖ យកស្រស់ដាំទឹកជួយឲ្យស្ត្រីមានរដូវទៀង

– ស្លឹក៖ ស្រស់បុកយកមកបិតព្យាបាលឈឺក្បាល

– ជួយព្យាបាលឫសដូងបាត៖ យកសំបកដើមហាលស្ងួត ៣០ក្រាម សំបកពង្រ៣០ក្រាម និងដើមប៉ប្រក១៥ក្រាម ដាំទឹក១លីត្រហូប។

សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

ឯកសារយោង៖ សៀវភៅរុក្ខជាតិឱសថកម្ពុជា មជ្ឍមណ្ឌលជាតិស្រាវជ្រាវវេជ្ជៈសាស្ត្របូរាណ