វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
របៀបធ្វើសាច់ជ្រូករុំផ្សិតម្ជុល+គ្រឿងផ្សំ៖-សាច់ជ្រូកបីជាន់ (យកសាច់ពោះ) ផ្សិតម្ជុល ទឹកសៀង ស្រាស ឈើចាក់ធ្មេញ ទឹកប្រេងខ្យង +វិធីចម្អិន៖ -លាងសម្អាតសាច់ជ្រូក ហើយយកមកកាត់ជាបន្ទះស្ដើងវែង បន្ទាប់មកទៀតដាក់វាប្រឡាក់
ជាមួយនឹងប្រេងទឹកសៀង និងស្រាសប្រហែល 10 នាទី ដើម្បីឱ្យចូលជាតិ លាងផ្សិតម្ជុលឱ្យស្អាតយកផ្សិតម្ជុលមករុំដោយសាច់ជ្រូក រួចដោតឈើចាក់ធ្មេញដើម្បីកុំឱ្យវារបូតយកខ្ទះចៀនមិនជាប់ដាក់លើចង្ក្រានឱ្យក្ដៅ (មិនបាច់ចាក់ប្រេងឆា)។-រួចចាប់សាច់ជ្រូករុំផ្សិតម្ជុលចៀន ដោយត្រឡប់ចុះត្រឡប់ឡើងទាល់តែឆ្អិនសងខាងបន្ថែមទឹកប្រេងខ្យង និងទឹកចូលបន្តិច ទុកឱ្យពុះនិងស្រកទឹក រួចដួសដាក់ចាន។
សម្រួលអត្ថបទដោយ៖ខ្ទឹមស