ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើគាវស្ងោរស្នូលសាច់ចិញ្រ្ចាំជាមួយបង្គា

11-Jan-2019 05:38 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ សំបកគាវ, សាច់ចិញ្រ្ចាំ ៣០០ក្រាម, បង្គា ២០០ក្រាម ហាន់តូចៗ ឬចិញ្រ្ចាំ, ខ្ទឹមស និងម្រេច បុក ឬចិញ្រ្ចាំចូលគ្នាឲ្យម៉ត់ ១-២ស្លាបព្រាបាយ, ប្រេងល្ង ១ស្លាបព្រាកាហ្វេ, ទឹកប្រេងខ្យង ២ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយកន្លះ, គល់ស្លឹកខ្ទឹម ហាន់ល្អិតៗ។ គ្រឿងផ្សំទឹកស៊ុបបន្ថែម៖ ទឹកធម្មតា ១ចាន, ដុំស៊ុប ១ដុំ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ

វិធីធ្វើ៖

១.យកសាច់ចិញ្រ្ចាំ បង្គា លាយជាមួយខ្ទឹមស និងម្រេច បុក ឬចិញ្រ្ចាំ ប្រេងល្ង ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ និង គល់ស្លឹកខ្ទឹមចូលគ្នា ច្របល់ឲ្យសព្វល្អ

២.យកសំបកគាវមកខ្ជប់ស្នូលដែលលាយហើយ រួចយកទៅដាក់ស្ងោរឲ្យឆ្អិន ហើយស្រង់ចេញដាក់ចាន

៣.ធ្វើទឹកស៊ុប យកឆ្នាំងដាក់ទឹកចូល រួចដាក់ដុំស៊ុបចូល ទុកឲ្យពុះ ហើយដាក់ទឹកស៊ីអ៊ីវ និងម្រេចម៉ត់ចូល ទុកឲ្យពុះ ជាការស្រេច

៤.យកគាវដាក់ចាន អាចបន្ថែមបន្លែដូចជាស្ពៃ រួចដួសទឹកស៊ុបដាក់ចូល ដាក់បន្ថែមខ្ទឹមលីង ស្លឹកខ្ទឹម តាមចំណង់ចំណូលចិត្ត ឆ្ងាញ់អស់ទាស់។

សម្រួលអត្ថបទដោយ៖ ស្រីពៅ