ឱសថបុរាណធម្មជាតិ
រូបភាព
ដុះពេញមុខផ្ទះ មិនត្រឹមសម្រាប់លម្អ តែជាឱសថសម្រាប់ព្យាបាលសួតក្តៅ ក្អក ស្បូនចេញឈាម ឈឺចាប់ពេលមករដូវ រដូវមិនទៀង នោមទាស់ បុកបិតបួស (ស្លឹកស្រស់) បិតពិស ឬហើម ព្យាបាលទល់លាមក។ ចែកគ្នាដឹងផង!
ឈ្មោះរុក្ខជាតិ ៖ ផ្កាក្រចកនាង(ផ្កាក្រចក)
លក្ខណៈរុក្ខជាតិ ៖ ជារុក្ខជាតិស្មៅដើមដុះត្រង់ រស់បានក្នុង១ឆ្នាំ
ស្លឹក ៖ ស្លឹកឆ្លាស់ទងគ្នា រាងផ្លែលំពែង ចុងស្រួច គល់ស្លឹករាងស្នៀត គែមស្លឹករាងធ្មេញរណា
ផ្កា ៖ ពណ៌ក្រហម ឬក្រហមស្វាយ
ផ្លែ ៖ ផ្លែស្រួយមានរោមដណ្ដប់ មានគ្រាប់តូចៗរាងមូលត្រមៀច
សមាសធាតុគីមី ៖ ក្នុងស្លឹកមាន Cinnamic acid, Galactolipids, Kaempferol, Napthoquin-ones Bachharene glycosides, Phosholipids and Protein. ដើមនិងឬសមាន Cyanidin monoglycosids រុក្ខជាតិទាំងមូលផ្នែកខាងលើមាន Lawsone. ប្រេងនៃគ្រាប់មាន Parinaric acid.
ព្យាបាល និងកម្រិតប្រើ ៖ យកមើមពី ១៥ ទៅ ៣០ ក្រាម(ហាលស្ងូត) ប្រើក្នុងមួយថ្ងៃ សម្រាប់ព្យាបាលសួតក្តៅ ក្អក ស្បូនចេញឈាម ឈឺចាប់ពេលមករដូវ រដូវមិនទៀង ។ ស្លឹក និងដើម នោមទាស់ បុកបិតបួស (ស្លឹកស្រស់) បិតពិស ឬហើម។ គេអាចយកស្លឹកស្លជាមួយសាច់ជ្រូក ឬ កំពិស ព្យាបាលទល់លាមក។
*ហាមប្រើ ៖ ស្រ្តីមានគភ៌
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត