ឱសថបុរាណធម្មជាតិ
រូបភាព
រុក្ខជាតិ៖ ផ្កាម៉ោងដប់
ព្យាបាលជំងឺ ៖ រំលាយឈាមក្រំ
របួសបោកទង្គិច
ឈឺបំពង់ក
បិទបូស
ពិស មុត
រលាកភ្លើង
តាអក ឬត្រអក និងជួយឱ្យដើរខ្យល់បានល្អ។
ការប្រើប្រាស់៖ រុក្ខជាតិទាំងមូល។ ហាលផ្កាម៉ោងដប់ឱ្យស្ងួត រួចដាំផឹក ១៥-៣០ក្រាម សម្រាប់ដើរខ្យល់ រំលាយឈាមក្រំ របួសបោកទង្គិច និងឈឺបំពង់ក។ បិទពីក្រៅ សម្រាប់បិទបូស ពិស មុត រលាកភ្លើង និងតាអក
ព្យាបាលបុកខ្ទាំក្នុង យកដើមផ្កា ៣០ក្រាម បុកលាយជាមួយស្រាផឹក
ក្មេងកើតបូសខ្នុរ បុកលាយស្ករត្នោត បិទពីលើ។
***ហាមចំពោះស្រ្តីមានផ្ទៃពោះ!***
សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង/ Please consult with a doctor or a specialist before consuming. This natural treatment can be used when there is no other choices
ឯកសារយោង៖ មជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្របូរាណ