វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ ដំឡូងជ្វា ៧០០ក្រាម, ខ្ញី ១ដុំល្មម ហាន់ជាបន្ទះៗស្តើងល្មម, ទឹកស្អាត ៧៥០មីលីលីត្រ, ស្ករស ១០០ក្រាម, ទឹកកំបោរ (សម្រាប់ត្រាំដំឡូង)។
វិធីធ្វើ៖
១.យកដំឡូងចិតសម្បកឲ្យស្អាត រួចកាត់ជាដុំៗល្មម ហើយដាក់ត្រាំទឹកកំបោររយៈពេល ១៥-២០នាទី រួចយកលាងទឹកឲ្យស្អាត ទុកឲ្យស្រស់ទឹក។
២.យកឆ្នាំងដាក់ដាំទឹកឲ្យពុះ រួចស្ករសចូល កូរឲ្យរលាយសព្វល្អ (ប្រើភ្លើងតិចល្មម)
៣.បន្ទាប់មកដាក់ខ្ញី និងដំឡូងចូល កូរចូលគ្នា រម្ងាស់ប្រហែល ១០-១៥នាទី ឆ្អិនជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ