ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថធម្មជាតិព្យាបាល កើតលឿង រលាកថ្លើម រលាកពោះវៀន រលាកបំពង់ក រលាកផ្លូវនោម ត្រជាក់ឈាម ផ្ដាសាយ ក្ដៅខ្លួន ក្អក ផ្សះ រលាយឈាកក បញ្ចុះសម្ពាធឈាម ដួលគ្រេចថ្លោះហើម បូសពិស រមាស់ សរសៃប្រសាទ លើសឈាម ធ្លាក់ស រាកមូល កាមរោគ ត្រអក ក្អកឈាម ជុះឈាម ក្អួតឈាម ឈាមច្រមុះ ឈឺធ្មេញ រលាកភ្លើង ទឹកក្ដៅ ពស់ចិក។

14-Jan-2019 11:41 AM

រូបភាព


ដោយ: Uddam

អំពិលដីផ្កាលឿង គ្រាន់ជាស្មៅតូច តែប្រយោជន៍ខាងផ្នែកឱសថច្រើនអនេក! សូមចុចអានលម្អិត និងស៊ែរបន្តទុកជាចំណេះដឹងល្អៗ!​

ឈ្មោះរុក្ខជាតិ ៖ អំពិលដីផ្កាលឿង។ អំពិលដីផ្កាលឿង ព្យាបាល កើតលឿង រលាកថ្លើម រលាកពោះវៀន រលាកបំពង់ក រលាកផ្លូវនោម ត្រជាក់ឈាម ផ្ដាសាយ ក្ដៅខ្លួន ក្អក ផ្សះ រលាយឈាកក បញ្ចុះសម្ពាធឈាម ដួលគ្រេចថ្លោះហើម បូសពិស រមាស់ សរសៃប្រសាទ លើសឈាម ធ្លាក់ស រាកមូល កាមរោគ ត្រអក ក្អកឈាម ជុះឈាម ក្អួតឈាម ឈាមច្រមុះ ឈឺធ្មេញ រលាកភ្លើង ទឹកក្ដៅ ពស់ចិក។

លក្ខណៈរុក្ខជាតិ ៖ រុក្ខជាតិស្មៅរស់បានយូរឆ្នាំ ដុះវារលើដី។

ស្លឹក ៖ ស្លឹកមានទងវែង ឆ្លាស់គ្នា ស្លឹកបែកជា៣ រាងដូចបេះដូង ទំហំស្លឹកពី៥-១០សម មានរោមតិចៗ។ ផ្កា ៖ ពណ៌លឿងខ្ចី ជាប់ទង បែកជា៥ត្របក។ ដើម ៖ ដើមមានរោមតិចៗណ ឯផ្លែមានរាងមូល វែងដល់ពេលទុំ ផ្ទុះចេញគ្រាប់ពណ៌ត្នោត។

កន្លែងដាំដុះ ៖ ច្រើនដុះនៅលើដីវាល ដីស្រែ ចំការដែលសើម និងមានពន្លឺគ្រប់គ្រាន់។ ផ្នែកប្រើប្រាស់ ៖ រុក្ខជាតិទាំងមូល។

រសជាតិ ៖ ជូរ ធាតុត្រជាក់។

ការព្យាបាល ៖ ផ្ដាសាយ ក្ដៅខ្លួន ក្អក កើតលឿង រលាកថ្លើម រលាកពោះវៀន រលាកបំពង់ក រលាកផ្លូវនោម ត្រជាក់ឈាម ផ្សះ រលាយឈាកក បញ្ចុះសម្ពាធឈាម ដួលគ្រេចថ្លោះហើម បូសពិស រមាស់ សរសៃប្រសាទ លើសឈាម ធ្លាក់ស រាកមូល កាមរោគ ត្រអក ក្អកឈាម ជុះឈាម ក្អួតឈាម ឈាមច្រមុះ ឈឺធ្មេញ រលាកភ្លើង ទឹកក្ដៅ ពស់ចិក។

សមាសធាតុគីមី ៖ ដើមមានជាតិ Acide oxalique Oxalate acide kali Phosphosre 12mg% Carotten o,41mg% Vitamine B1 0,25mg% Vitamine B12 0,31% Vitamine C 48mg%

កំរិត និងរបៀបប្រើ ៖ លាងទឹកអោយស្អាត យកមកស្ងោរពី៣០-៥០ក្រាម ឬ១០០ ដើមក្រៀមពី៥-១០ក្រាម។ ប្រើលើស្បែក បុកកាកយកមកបិទពីលើ ទឹកយកមកលាង។ លើធ្មេញ បុកលាយអំបិលបន្តិចញាត់ចូលក្នុងធ្មេញ។

រលាកផ្លូវនោម យក១០០ក្រាម ស្លាបចង្វារគោក ៦០ក្រាម ដាំទឹកផឹក។

រលាកភ្លើង យកដើមស្រស់ បលាយសត្វជន្លេនបិទពីលើ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា