ឱសថបុរាណធម្មជាតិ
រូបភាព
រុក្ខជាតិៈ រំដេង។ រំដេងជាស្មៅរស់បានយូរឆ្នាំ។ មើមរាងមូលធំថ្លោស ក្រអូបប្រហើរ គ្រប់ដណ្តប់ទៅដោយស្លាកស្នាម
ព្យាបាល មិនរំលាយអាហារ ហើមពោះ ចុកពោះ ចង្អោរ ក្អូត រាក ក្អក ធ្លាក់ឈាមពីសួត គ្រុន ប្រតិកម្មលើស្បែក បាត់រដូវ ជួយលាងឈាមអោយស្អាត
-ស្លឹក៖ ដុះឆ្លាស់គ្នា រាងមូលទ្រវែង ដូចផ្លែលំពែង ផ្ទៃខាងលើរលោងភ្លឺ
-កញ្ចុំផ្កានៅខាងចុង ជាចង្កោមខ្នាប់។ ផ្កាពណ៌បៃតង លាយស។ ផ្លែរាងមូលត្រឡំ ឬ រាងដូចស៊ុត។
-កន្លែងដាំដុះ : គេដាំប្រើសំរាប់ជាគ្រឿងទេស
-ផ្នែកប្រើប្រាស់ៈ មើម ឬស ស្ទប ផ្កា
-ការព្យាបាលៈ មិនរំលាយអាហារ ហើមពោះ ចុកពោះ ចង្អោរ ក្អូត រាក ក្អក ធ្លាក់ឈាមពីសួត គ្រុន ប្រតិកម្មលើស្បែក
បាត់រដូវ ជួយលាងឈាមអោយស្អាត
-កំរិត និងរបៀបប្រើៈ
+ផ្កា កិនជាម្សៅផឹកពី ១ទៅ២ក្រាម សំរាប់ព្យាបាលរោគមិនរំលាយអាហារ ហើមពោះ ចុកពោះ
ក្អួត
+មើម ស្ងោរលាយជាមួយស្ករ កំរិត ១៥ទៅ៣០ មល ឬមើមកិនជាម្រៅកំរិតពី ១ទៅ២ ក្រាមសំរាប់ព្យាបាល ក្អក
គ្រុន និងរដូវមិនទៀង។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ