ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើ ឆាសណ្តែកបណ្តុះ!

16-Jan-2019 03:27 PM

រូបភាព


ដោយ: Uddam

របៀបធ្វើ ឆាសណ្តែកបណ្តុះ
+គ្រឿងផ្សំ៖-សណ្តែកបណ្តុះ ១គីឡូ-ផ្កាកាឆាយ ឬផ្កាខ្ទឹម ៣ខាំ-ឈាមជ្រូក ៣ខាំ (ហាន់ជាដុំៗ ធំល្មម)
-សាច់ជ្រូក ៣ខាំ (ហាន់ស្តើងៗ តូចៗល្មម)-តៅហ៊ូ ៤ដុំ ហាន់ជា៤ ឬ ៦ចំនែក ចៀនអោយក្រហម-បង្គា និងមឹក កន្លះគីឡូ មកសម្បកអោយស្អាត-ប្រេងឆា ២ស្លាបព្រាបាយ-ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ-ប្រេងខ្យង ២ស្លាបព្រាបាយ-អំបិល ១ស្លាបព្រាកាហ្វេ-ម្សៅស៊ុប ១ស្លាបព្រាបាយ-ស្ករ ១ស្លាបព្រាបាយ-ទឹកត្រី ១ស្លាបព្រាបាយ+របៀបធ្វើ៖-លាយគ្រឿងផ្សំរសជាតិទាំងអស់ជាមួយសាច់ជ្រូកអោយសព្វទុកចោល៣នាទី។ដាំខ្ទះ ដាក់ប្រេងឆា និងខ្ទឹមចូលបំពងអោយក្រហមសឹមដាក់សាច់ជ្រូកចូលឆាប្រហែល៣នាទី រួចដាក់បង្គា មឹក និងតៅហ៊ូអោយសព្វទុកប្រហែល២នាទី។ដាក់ឈាមជ្រូកចូលឆាអោយសព្វ (ឆាតិចៗ) -រួចដាក់ផ្កាកាឆាយចូលឆាអោយឆ្អឹន សឹមដាក់សណ្តែកចូលឆាអោយសព្វ គ្របទុកប្រហែល៣នាទីកូអោយសព្វជាការស្រេច៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស