ឱសថបុរាណធម្មជាតិ
រូបភាព
រុក្ខជាតិ ដំឡូងជ្វា។ ផ្នែកប្រើប្រាស់ មើម និងស្លឹក។ កន្លែងដាំដុះ ជាប្រភេទរុក្ខជាតិ ត្រូវបានដាំនៅគ្រប់ទីកន្លែងសំរាប់យកមើមបរិភោគ។ ស្លឹកក៏អាចយកមកស្រុះហូបបានដែរ។ សំរាប់ធ្វើជាឱសថ គេអាចយកមើមស្រស់ ឬមើមចិតជាចំណិតៗ រួចហាលស្ងួត ឬកំដៅជាម្សៅ។
រស និងគុណប្រយោជន៍ មើមដំឡូងមានរសជាតិផ្អែមលក្ខណៈធម្មតា មានគុណប្រយោជន៍ជួយសំរួលការរំលាយអាហារ ប៉ូវកន្លែងខូចខាត ប៉ូវកម្លាំង និងបំប៉នឲ្យក្រលៀន។
ការព្យាបាល៖ គេតែងប្រើសំរាប់ព្យាបាលអាការៈរាគរូសទើបកើតថ្មីៗ បញ្ចុះផ្លូវលាមក និងកាត់បន្ថយកំដៅ ការរវើយរវាយ នោមយប់ ស្រី្តមានឈាមជ័រមកមិនប្រក្រតី រដូវមកឥតទៀង ឈាមមិនស្អាត គ្រុនក្តៅ ឡើងកំដៅជាប្រចាំ រាងកាយឈឺចុកចាប់។ មានអ្នកខ្លះយល់ថាដំឡូងអាចជួយទប់ស្កាត់រឹងសរសៃឈាម បន្ថយសម្ពាធឈាម បន្ថយទម្ងន់ និងអាការៈដែលកើតមានចំពោះមនុស្សចាស់។ វាមានលទ្ធភាពប្រឆាំងនឹងជំងឺមហារីកសុដន់។
យកគេក៏អាចយកមើមស្ងោរហូប ក៏អាចកិនទៅជាម្សៅផ្សំជាមួយល្ងខ្មៅ កិនទៅជាម្សៅរួចសូន សំរាប់ព្យាបាលការរាគរូសទើបកើតថ្មីៗ គេយកមើមដំឡូង ២-៣ អាំងឲ្យខ្លោចសំបកក្រៅ រួចយកមកហូប (ចោលសំបក) នៅពេលក្តៅ គឺធ្វើឲ្យការបត់ជើងធំមានភាពងាយស្រួល។
*សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ