ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

ឱសថធម្មជាតិព្យាបាលរោគឈឺសន្លាក់ឆ្អឹងរ៉ាំរ៉ៃ តែ 4-5 ថ្ងៃ នឹងសះស្បើយ

17-Jan-2019 12:13 PM

រូបភាព


ដោយ: Uddam

ជឿថាបងប្អូនអាចរកបានងាយ ឱសថធម្មជាតិព្យាបាលរោគឈឺសន្លាក់ឆ្អឹងរ៉ាំរ៉ៃ តែ 4-5 ថ្ងៃ នឹងសះស្បើយ។

ព្យាបាល៖ ជំងឺសន្លាក់រ៉ាំរ៉ៃ

No photo description available.
រុក្ខជាតិ៖ ស្មៅព្រះខ្លប ឬស្មៅជើងក្រាប។
លក្ខណៈឱសថ តាមឱសថសាស្ត្របុរាណព្រះខ្លប ឬស្មៅជើងក្រាប មានរសជាតិរាងផ្អែម មានប្រសិទ្ធភាពធ្វើឲ្យស្ងប់អារម្មណ៍ ប្រឆាំងការរលាក បន្ថយការឈឺចាប់ បន្ថយសម្ពាធឈាម និងធ្វើធ្វើឲ្យនោមច្រើន ។

Image may contain: plant, tree, outdoor and natureImage may contain: plant, flower, nature and outdoor

តាំងពីបុរាណកាលមក គេតែងប្រើដើមព្រះខ្លប ឬស្មៅជើងក្រាប ដើម្បីព្យាបាលជំងឺគេងមិនលក់ ប៉ុន្តែថ្មីៗនេះ គេបានរកឃើញនូវប្រសិទ្ធភាពរបស់វា ក្នុងការព្យាបាលជំងឺសន្លាក់រ៉ាំរ៉ៃ ។
ការស្រាវជ្រាវក៏បង្ហាញពីប្រសិទ្ធភាពក្នុងការព្យាបាលជំងឺឈឺសន្លាក់រ៉ាំរ៉ៃ ។

Image may contain: plant, outdoor and natureImage may contain: plant, tree, outdoor and nature

របៀបធ្វើ ៖ យកដើមព្រះខ្លបមកហាន់ជាចំណិតស្តើងៗរួចហាលឲ្យស្ងួត ក្នុង១ថ្ងៃយកវា ១២០ ក្រាម មកលីង ក្រោយមកព្រួសស្រាពីលើឲ្យសើម រួចលីងសារឡើងវិញ បន្ទាប់មកយកទឹក ៦០០មីលីលីត្រ ដាំឲ្យពុះ រួចយកដើមព្រះខ្លបដែលលីងហើយមកដាក់ដាំនៅសល់ទឹកពី ២០០-៣០០ មីលីលីត្រ រួចរំលែកជា ៣ ចំណែក ផឹក ៣ដង ក្នុង១ថ្ងៃ ។ ធ្វើបែបនេះក្នុងរយៈពេល ៤-៥ ថ្ងៃ នឹងឃើញប្រសិទ្ធភាព។

Image may contain: one or more peopleImage may contain: one or more people**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត