ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើឆាឆ្អឹងជំនីគល់ស្លឹកគ្រៃ ឆ្ងាញ់ៗ!

19-Jan-2019 12:04 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ឆ្អឹងជំនី ៤០០ក្រាម កាប់ដុំៗល្មម, គល់ស្លឹកគ្រៃ ៤គល់ ហាន់តូចៗ, ស្លឹកក្រូចសើច ៤-៥សន្លឹក, ម្ទេសហាន់ ៨-១០គ្រាប់, ខ្ទឹមសចិញ្ច្រាំ ៣-៥កំពឹស, ទឹកប្រេងខ្យង ២ស្លាបព្រាបាយ, ទឹកត្រី ២ស្លាបព្រាបាយ, ស្ករស កន្លះស្លាបព្រាបាយ, ទឹកធម្មតា ១៥០មីលីលីត្រ។

វិធីធ្វើ៖​

១.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមចិញ្រ្ចាំ និងម្ទេសហាន់ចូល រំលីងវាឲ្យក្រហមបន្តិច ហើយដាក់ឆ្អឹងជំនីចូល រំលីងចូលគ្នាឲ្យសាច់ជិតឆ្អិន។​

២.ដាក់គល់ស្លឹកគ្រៃចូល ឆាច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ទឺកត្រី ទឹកប្រេងខ្យង និងស្ករស ឆាច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់ទឹកចូល ឆាច្របល់ចូលគ្នា រម្ងាស់ទុកប្រហែល ១០នាទី

៣.ពុះហើយ ដាក់ស្លឹកក្រូចសើចចូល ឆាច្របល់ ៤-៥ត្រលប់ ឆ្អិនហើយដួសដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ