វិជ្ជាមេផ្ទះ
រូបភាព
គ្រឿងផ្សំ៖ សាច់គោ ហាន់ជាបន្ទះស្តើងៗល្មម (យកសាច់ផុយ), អង្ករលីង បុកអោយម៉ត់, សណ្ដែកដី, គល់ស្លឹកគ្រៃ ខ្ទឹមស និងខ្ទឹមក្រហម ហាន់ជាបន្ទះស្ដើងៗ, ទឹកត្រី ស្ករស ម្សៅស៊ុប ម្ទេសហាន់ និងក្រូចឆ្មារ, បន្លែរួមមាន ត្រសក់ សណ្ដែកកួរ ស្ពៃក្ដោប ជីរណា ជីអង្កាម ឬបន្លែផ្សេងៗតាមចំណូលចិត្ត…។
វិធីធ្វើ៖
១.ដាក់សាច់គោចូលក្នុងខ្ទះ រួចថែមទឹកបន្តិច (មិនបាច់ប្រើប្រេងឆាទេ) ឆាអោយរៀងឆ្អិនបន្តិច ៧០ភាគរយ ឬសាច់អាំងក៏បាន
២.បន្ទាប់មកយកសាច់គោដាក់លាយជាមួយ ទឹកត្រី ស្ករស ម្សៅស៊ុប ម្ទេសហាន់ គល់ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម អង្ករលីង និងច្របាច់ ក្រូចឆ្មារចូល រួចច្របល់អោយចូលជាតិគ្នា ភ្លក់មើលអោយល្មមតាមចំណូលចិត្ត
៣.យកមកទទួលទានជាមួយបន្លែ និងជីដែលយើងបានត្រៀមទុក បរិភោគជាមួយបន្លែតាមចំណូលចិត្ត រួចជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ