ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើបុកងាវ រូបមន្តពិសេសឆ្ងាញ់អស់ទាស់

21-Jan-2019 04:41 PM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖ ងាវ ១គីឡូ, ប៉េងប៉ោះ ៣-៥ផ្លែតូចល្មម, ត្រប់ស្រួយ ២-៣ផ្លែតូចល្មម, សណ្តែកកួរ ៣-៥កួរ, ក្រូចឆ្មារ ២ផ្លែ, ខ្ទឹមស ម្ទេសគ្រាប់ ម្ទេសក្រៀម (ដាក់តាមចំណូលចិត្ត), ស្ករត្នោត ១ស្លាបព្រាបាយ, ទឹកត្រី ២ស្លាបព្រាបាយ, ទឹកប្រហុក ៥-៦ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកងាវលាងអោយស្អាត រួចយកទៅដាក់ស្រុះមួយសន្ទុះ ហើយស្រង់ចេញយកមកបក ទុកមួយឡែក

២.យកត្បាល់ដាក់ខ្ទឹមស ម្ទេសគ្រាប់ ម្ទេសក្រៀម បុកចូលគ្នាអោយសព្វ រួចដាក់ស្ករត្នោត ទឹកត្រី ទឹកប្រហុក ច្របាច់ក្រូចឆ្មារចូល បុកចូលគ្នាអោយសព្វ

៣.បន្ទាប់មកចិតប៉េងប៉ោះ និងត្រប់ស្រួយ ជាចំណិតៗ កាត់សណ្តែកកួរ ខ្លីៗល្មម ដាក់ចូលបុកចូលគ្នា រួចដាក់ងាវចូល ច្របល់ចូលគ្នាអោយសព្វ ដួសដាក់ចានជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ