ឱសថបុរាណធម្មជាតិ
ឱសថធម្មជាតិជួយផ្សះជំងឺរលាកក្រពះពោះវៀន ជួយព្យាបាលរបេង បណ្តេញជាតិពិស និងជួយបណ្តេញសត្វរុយមិនហ៊ានពងដាក់ ប្រហុក ផ្អក ទៀតផង
រូបភាព
ផ្នែកប្រើប្រាស់៖ រុក្ខជាតិទាំងមូល។
កបនឹងជម្ងឺ៖
– ជាឱសថបុរាណពិតប្រាកដមួយ លាយជាមួយឆ្កែស្រែងអាចប្រើជាថ្នាំមហារីក បើផ្សំជាមួយស្មៅត្មាត
ឆ្កាងឆុងផឹកព្យាបាលរបេង
– មុខឈ្នាងក៏អាចបណ្តេញជាតិពិសជំនួយក្នុងការបញ្ចេញខ្ទុះ បញ្ចុះព្រូន គឺជាថ្នាំមានប្រសិទ្ធភាពកំចាត់មេរោគ និងជួយឲ្យត្រជាក់ក្នុងខ្លួនផងដែរ
– ជួយផ្សះស្នាមមុខរបួស ជួយឃាត់ឈាម និងជួយផ្សះពេលមុតរលាត់ រលាកទឹកក្ដៅ រលាកភ្លើង ហើមជាំដោយបុកវាឲ្យម៉ដ្ឋរួចបិទនៅកន្លែងរបួស
– ជួយផ្សះជំងឺរលាកក្រពះពោះវៀនយ៉ាងមានប្រសិទ្ធភាពផងដែរ
ការប្រប្រាស់៖ ដើមទាំងមូលហាលឲ្យស្ងួត យកចំនួន ២០-៣០ ក្រាមសម្រាប់ស្ងោរទឹក១លីត្រផឹកក្នុង១ថ្ងៃ។
– មុខឈ្នាងរឺ កណ្តាប់ឈ្នាងគេច្រើនប្រើវាដាក់វានៅពទ័្ធជុំវិញនាមាត់ក្រឡ/ប្រហុក/ផ្អក
គឺសត្វរុយមិនហ៊ានពងដាក់រឹពងហើយត្រូវពងនោះត្រូវបានស្វិតទៅវិញ ។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត