វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
+គ្រឿងផ្សំ៖ ស្បែកជ្រូក អំបិល ស្ករស ប្រេងឆា
+វិធីធ្វើ៖- យកស្បែកជ្រូកកោសរោមអោយអស់ លាងអោយស្អាត កាត់ជាដុំ ( ស្បែកជ្រូកយកលាយជាប់ខ្លាញ់បន្តិច ) – ដាក់ដាំទឹកអោយពុះ រួចដាក់ស្បែកជ្រូកចូល ទុកអោយពុះម្ដងទៀតសឹមដាក់ ម្សៅស៊ុបបន្តិច ស្ករសបន្តិច រួចបន្តតទុកអោយស្បែកជ្រូកផុយនិងរីកទឹកហើយ ទើបស្រង់ចេញយកមកសម្រក់ទឹកចេញ – រួចយកស្បែកជ្រូកទៅហាលថ្ងៃ ទុកអោយស្បែកជ្រូករៀងស្ងួតល្អហើយ ទើបយកមកហាន់ជាបន្ទះតូចៗល្មម ( ដូចរូប )- បន្ទាប់មកយកមកបំពង ទុកអោយក្រៀម និង ស្រួយ ហើយ ស្រង់ចេញ រួចជាការស្រេច ។សម្រួលអត្ថបទដោយ៖ខ្ទឹមស