ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

ចែករំលែកបទពិសោធន៍ពីការដាំម្ទេស ដើម្បីទទួលបានទិន្នផលខ្ពស់ !!

23-Jan-2019 02:27 PM

រូបភាព


ដោយ: Uddam

ការដាំម្ទេសគឺមិនរើសរដូវឡើយតែរដូវដែលល្អបំផុតគឺរដូវច្រូតហើយ ម្ទេសត្រូវការអាកាសធាតុដែលល្អចាប់ពី 18-25សង្សាសេ។

លក្ខណៈដី ប្រភេទដី សំបូរជីប៉ូតាសគឺដីកន្តេងល្បាយខ្សាច់ដីឥដ្ឋ
ល្បាយខ្សាច់ជាដីសម្រាប់ដំណាំម្ទេសបានល្អបំផុត។

បច្ចេកទេសដាំ ការជ្រើសពូជកូនកាត់ណាដែល
ថ្លោសឬពូជក្នុងស្រុកអាយុការលូតលាស់សមស្របប្រើប្រាស់។
រៀបចំថ្នាលសាបម្ទេស គ្រាប់ល្អិតសំប៉ែតសំបករឹងហើយក្រាស់
ចំនួន២៥០គ្រាប់ទំងន់១ក្រាមឬគ្រាប់ពូជ 375-500 ក្រាមក្នុង
១ហិកតា។

យកគ្រាប់ម្ទេសហាលថ្ងៃ1ទៅ2ម៉ោងសិនរួចត្រាំទឹកក្តៅ
ឧុណ្ហៗ (ខ្ចប់គ្រាប់ម្ទេសក្នុងក្រណាត់ 30នាទី) ឬក៏ត្រាំទឹក
ធម្មតា១យប់ផ្អាប់១យប់ស្ងួត។

បាញ់ទឹកជីលើថ្នាលសាបកូនគ្របចំបើង និងរៀបចំដីមុនត្រាំគ្រាប់ភ្ជួរលើកទី១កំចាត់ស្មៅទុក ៧ថ្ងៃ ភ្ជួរលើទី២ ដោយបង្កប់ជីលាមគសត្វ១៥x៣ចំនួន២០០ក្រាមក្នុងដី១០ម៉ែត្រការ៉េx១ហ.ត ដោយរាស់លុបជីកប់ជ្រៅទាំងនោះ ហារស្ងួតរាស់ស្មើស្ងួតលើករងដាំ។

បណ្តុះកូន ២-៣ សប្តាហ៍មុនយកទៅដាំថ្នាថ្មីកាត់ឬសកែវ១ថ្នាំងដៃចេញកុំឲ្យម្ទេស
ឡើងខ្ពស់ បែកមែកផ្លែច្រើនឬសកែវតូចៗដុះច្មីស្រោបយកសារ
ធាតុជីទឹកល្អចិញ្ចឹមឆាប់ផ្កាផ្លែ។បន្ទាប់មកកាប់រណ្តៅពីរណ្តៅ១ទៅរណ្តៅ១ប្រវែង ៥០ស.ម ទុកចន្លោះជួរនិមួយៗ ៧០ស.ម ទទឹង១ម៉ែត្រទុកផ្លូវដើរ ០៦ ស.ម។

សម្រួលអត្ថបទដោយ៖ pc