ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

វិធី៣យ៉ាងនេះមានប្រសិទ្ធិភាពខ្ពស់ ដើម្បីកំចាត់ដង្កូវឌួងស៊ីដើម…. !!

23-Jan-2019 03:32 PM

រូបភាព


ដោយ: Uddam

មុនដំបូងយើងត្រូវយកមែកឈើ ឬដែកលួសរឹង រុកចូលតាមរន្ធដែលមានដង្កូវស៊ី ដើម្បីឲ្យរន្ធរីកធំងាយបាញ់ថ្នាំមូសចូល រួចបាញ់ឲ្យជោគ បាញ់ ២ឬ៣ដង គឹដង្កូវនឹងងាប់អស់ ហើយដើមស្វាយនឹងមានសុខភាពល្អឡើងវិញ។ បើសិនជាឃើញថាឌួងចាប់ស៊ីហើហមាន3វិធីងាយៗ៖

-វិធីទី១៖យកទឹកសាប៊ូម្សៅឬទឹកសាប៊ូលាងចានដាក់សឺរាងបាញ់ចូលតាមប្រហោងដែលដែលឌួងស៊ី
-វិធីទី២៖យកកាំបិតឈូសតាមកន្លែងដែលវាស៊ីសំអាតវាអោយស្អាតរួចហើយយកកំបោសរឬថ្នាំលាបផ្ទះយកបែបកៅស៊ូលាបកន្លែងនោះ។


-វិធីទី៣៖រកទិញថ្នាំបាញ់សំរាប់កំចាត់ស្រមោចកណ្តៀអង្ក្រងសង្កេតដបថ្នាំពណ៍លឿងមានចំពួយដែកសំរាប់តរបាញ់ចូលតាមរន្ធ រួចប្រើថ្នាំបាញ់ចូលតាមស្នាមដែលវាស៊ី ២-៣ ដងវានឹងងាប់អស់។


វិធីខាងលើនេះអាចសាកល្បងវិធីណាមួយមុនក៏បាន មានអ្នកសាកល្បងហើយទទួលបានជោគជ័យច្រើននាក់ហើយ។