វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
+គ្រឿងផ្សំ៖ម្សៅខ្សាយ ៥០០ក្រាម ស្ករស ៥០០ក្រាម ក្បាលខ្ទិះ ២ពែង ទឹក ២ពែង ប្រេង
+វិធីធ្វើ៖-ផ្សំម្សៅខ្សាយជាមួយក្បាលខ្ទិះ ច្របាច់ឲ្យឡើងទន់ស្អិត រួចធ្វើវាជាសរៃតូចវែងៗ ហើយរុំវាខ្វែងគ្នាឲ្យមានរាងដូចព្រ័ត្រហើយដាក់សដិលចោលប្រហែលជាកន្លះម៉ោង។ជំហានបន្ទាប់ត្រូវយកម្សៅនោះទៅចៀនឲ្យឆ្អិនឡើងលឿងស្រួយរួចលើកវាចេញទុកឲ្យសក់ឲ្យស្រក់ប្រេង។
-នៅក្នុងខ្ទះមួយទៀត ត្រូវរំងាសស្ករសជាមួយទឹករហូតឡើងស្អិតខាប់ រួចយកចេញពីលើភ្លើង បន្ទាប់មកត្រូវយកនំដែលចៀនរួចនោះទៅប្រឡាក់ជាមួយទឹកស្ករនោះឲ្យសព្វ លុះដល់វាត្រជាក់ អាចទទួលទានបានហើយ។