វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
គ្រឿងផ្សំ៖ ម្សៅដំណើប ១កូនចាន, ស្ករស កន្លះកូនចាន, ខ្ទិះដូង កន្លះកូនចាន, សាច់ដូងកោស ឬហាន់ជាសរសៃល្មម ២កូនចាន, អំបិល បន្តិច។
វិធីធ្វើ៖
១.យកម្សៅលាយជាមួយស្ករស និងអំបិល ច្របល់ចូលគ្នាអោយសព្វ រួចដាក់ខ្ទិះដូងចូល ច្របល់ចូលគ្នាអោយសព្វរហូតឡើងជាល្បាយៗ ហើយដាក់សាច់ដូងចូល ច្របល់ចូលគ្នាអោយសព្វ
២.ដាំខ្ទះអោយក្តៅ រួចដួសម្សៅលាយហើយដាក់ចៀនជាបន្ទះស្តើងតូចល្មម (១បន្ទះ ១ស្លាបព្រាបាយ) ចៀនអោយឆ្អិនក្រៀមល្មម ជាការស្រច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ