ឱសថបុរាណធម្មជាតិ
ឱសថធម្មជាតិជួយប្រព័ន្ធរំលាយអាហារ ប្រឆាំងរោគស្រ្តេស ឈឺក្បាល និងធ្វើឱ្យគេងលក់ស្រួល កំចាត់បាក់តេរី និងវីរុសផ្សេងៗ!
រូបភាព
ងាយរកបំផុត ស្រួលធ្វើបំផុត អាចជួយប្រព័ន្ធរំលាយអាហារ ប្រឆាំងរោគស្រ្តេស ឈឺក្បាល និងធ្វើឱ្យគេងលក់ស្រួល កំចាត់បាក់តេរី និងវីរុសផ្សេងៗ!
ជីអង្កាម ជួយប្រព័ន្ធរំលាយអាហារ ប្រឆាំងរោគស្រ្តេស ឈឺក្បាល និងធ្វើឱ្យគេងលក់ស្រួល កំចាត់បាក់តេរី និងវីរុសផ្សេងៗ!
* វិធីប្រើជីអង្កាម៖
– យកស្លឹកវាប្រមាណ១០សន្លឹក មកត្រាំនៅក្នុងទឹកក្តៅឧណ្ហៗ១កែវ (មិនខ្លាំងពេកទេកុំឲ្យវារលួយ) ទុកឲ្យយូរប្រហែល ១០នាទី ដើម្បីឲ្យជីអង្កាមចេញរសជាតិ
– រួចយើង អាចយកវាមកទទួលទាន ជាភេសជ្ជៈ ឫយើងលាយជាមួយនឹងម្ហូបអាហារជារៀងរាល់ថ្ងៃ
– យើងអាចហាលវាឲ្យក្រៀមធ្វើជាតែដើម្បីឆុងពិសា
– គេអាចចំរ៉ាញ់ជាប្រេងហើយគេលាយជាមួយនឹងចំណីអាហារ។
ជីអង្កាមនេះ វាជាថ្នាំកំចាត់បាក់តេរី ហើយនិងកំចាត់វីរុសផ្សេងៗ និងអាចធ្វើឲ្យយើង លាងសំអាត ដំបៅមុខរបួស បានជំនួសថ្នាំ ហើយជួយសំរួលដល់ការរំលាយអាហារ ដ៍មានប្រសិទ្ធភាព នៅក្រោយពេលដែលយើងហល់អាហារ និងជាពិសេស ទៅទៀតនោះ គឺជា ប្រភេទរុក្ខជាតិដែលធ្វើឲ្យយើងមានអារម្មណ៍ធូរស្បើយ និងជួយឲ្យយើងបានគេងលក់ស្រួល ប្រឆាំងចំពោះរោគស្រ្តេស និងរោគឈឺក្បាល។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត