វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ៖ – ត្រីរ៉ស់ យកស្រកាចេញ លាងអោយស្អាត- សណ្ដែកដី បុកអោយរៀងម៉ត់បន្តិច- ប្រហុកចិញ្ច្រាំអោយម៉ត់- ជីនាងវង ជីបន្លា ស្លឹកខ្ទឹម- បន្លែរួមមាន ត្រសក់ សណ្ដែកគួរ ព្រលឹត ស្នោ ត្រគួនអំបិល ស្ករស ម្សៅស៊ុប និង ក្រូចឆ្មា។
+វិធីធ្វើ៖- ដាក់ដាំទឹកអោយពុះ រួចដាក់ត្រី និងម្សៅស៊ុបបន្តិច ស្ងោរត្រីអោយឆ្អិន ហើយស្រង់ចេញ ទុកអោយត្រជាក់បន្តិច ហើយយកមកបេះសាច់ត្រីចេញអោយអស់ បន្ទាប់មកយកមកបុក អោយរៀងម៉ត់ ទុកមួយអន្លើរ
– ដាក់ដាំទឹក ( បន្តិចបានហើយ ) ទុកអោយពុះ រួចដាក់ប្រហុកចូល ទុកអោយឆ្អិន- បន្ទាប់មកយកទឹកប្រហុកមកដាក់ ជាមួយសាច់ត្រី (ប្រហុកដាក់តិចរឺច្រើនតាមការចូលចិត្ត ) ហើយដាក់ ម្សៅស៊ុប ស្ករស អំបិល និង ទឹកដែលយើងបានស្ងោរត្រីហើយនោះចូល (បើចង់ធ្វើខាប់ដាក់ទឹកស្ងោរត្រីបន្តិចបានហើយ តែបើចង់បានរាវដាក់អោយរៀងច្រើនបន្តិច) កូរចូលគ្នាអោយសព្វ រួចដាក់សណ្ដែកដី និង ច្របាច់ទឹកក្រូចឆ្មាចូល កូរអោយសព្វ ភ្លក់មើលអោយល្មម តាមការចូលចិត្ត
– បន្ទាប់មកដាក់ ជីចូល កូរអោយសព្វ- យកមកទទួលទានជាមួយបន្លែ ដែលយើងបានរៀបចំទុក រួចជាការស្រេច ។បន្លែយកទៅដាក់ក្នុងទូរទឹកកកទុកអោយត្រជាក់ គឹបន្ថែមរស់ជាតិ និង បន្ថែមម្ទេសចូលបន្តិចទៀត អោយកាន់តែឆ្ងាញ់សម្រួលអត្ថបទដោយ៖ខ្ទឹមស