វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
ចេកចៀនគឺជាប្រភេទអាហារសម្រន់បែបខ្មែរ ដែលអាចញុំាគ្រប់ពេលភាគច្រេីនញុំាមុននិងក្រោយបាយ ដែលមានរសជាតិស្រួយឆ្ងុយឆ្ងាញ់។
+គ្រឿងផ្សំ៖- ម៉្សៅសម្រាប់ចៀនចេក១កញ្ចប់, ម្សៅស្រួយ១កញ្ចប់- ចេកណាំវ៉ា ១ស្និត(ទុំល្មម)- ពងទា២គ្រាប់- ដូងកោសយកដូងស្ទើរ១ផ្លែ- ទឹកដោះគោខាប់ ២ស្លាបព្រាបាយ- អំបិល១ស្លាបព្រាកាហ្វេ- ទឹកដោះគោស្រស់មួយចានចង្កឹះ- គ្រាប់ស្វាយចន្ធីបុកម៉ត់ រឺល្ងស រឺល្ងខ្មៅ ១ស្លាបព្រាបាយ- ប្រេងឆាកន្លះលីត្រ
+វិធីធ្វើ៖- ចេកបកសំបក ចិតជាបួនចំណិត- ដាក់គ្រឿងផ្សំទាំងអស់ចូលគ្នាកូរអោយសព្វ ត្រូវលាយម៉្សៅអោយខាប់ ដាក់ចេកចូលក្នុងម៉្សៅ- ដាក់ប្រេងឆាក្នុងខ្ទះអោយក្តៅ រួចដាក់ចេកចូលចៀន ប្រើភ្លើងល្មម រហូតចេកចៀនឡើងពងក្រឡាតទើបស្រង់អោយស្រក់ខ្លាញ់ ទុកទទួលទានជាការស្រេច។