កម្ចាត់សត្វល្អិត
រូបភាព
ដោយ: Uddam
នេះជាវិធីមួយក្នុងចំណោមវិធីផ្សេងទៀតដើម្បីកំចាត់ស្រមោចដែលមករំខានការរស់នៅប្រចាំថ្ងៃរបស់បងប្អូន។ សូមសាកល្បង វិធីនេះអាចកំចាត់បានទាំងស្រមោចខ្មៅ និងស្រមោចក្រហម។
*វិធីធ្វើ៖
-យើងកាត់ផ្នែកខាងចុងនៃត្រយ៉ូងចេក ដើម្បីអោយស្រក់ជ័រ
-បន្ទាប់មកយកថង់ត្រងយកជ័ររបស់វាមកលាយជាមួយភេសជ្ជៈគោជល់ ១កំប៉ុង ក្នុងបរិមាណស្មើគ្នា
-បន្ទាប់មកយកល្បាយខាងលើទៅលាយជាមួយទឹក ២០លីត្រ រួចចាក់ដាក់ចានតូចៗ
ហើយយកទៅដាក់នៅកន្លែងដែលមានស្រមោចនៅក្នុងផ្ទះរបស់អ្នក។ពេលនោះស្រមោចធំក្លិនរបស់នេះនឹងលែងមកជិត ពេលនោះអ្នកនឹងមិនមានស្រមោចមកទៀតឡើយ រីឯល្បាយដែលនៅសល់អ្នកអាចរក្សាទុកក្នុងទូទឹកកកសម្រាប់ប្រើថ្ងៃក្រោយទៀត។