វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
+ គ្រឿងផ្សំ៖- ត្នោត ៥ គ្រាប់ (សាច់ទន់) ចិត្តជាចំណិតៗ- អង្ករដំណើប ១ ចានចង្កឹះពេញលាងឲ្យស្អាត
– ស្ករត្នោត ២០០ ក្រាម- អំបិល ១ ស្លាបព្រាកាហ្វេ
+ វិធីធ្វើ៖មុនដំបូងត្រូវដាក់ទឹក និងអង្ករដំណើបក្នុងឆ្នាំងដាំជាមួយគ្នាឲ្យពុះ បន្ទាប់មកដាក់អំបិល និងស្ករត្នោតចូល។បន្ទាប់ពីនោះមកនៅពេលដែលពុះត្រូវដាក់ត្នោតចូលទុកមួយពុះប្រហែលជា ២ ទៅ ៣ នាទីជាការស្រេច។+ វីធីធ្វើ ខ្ទិះដូងឲ្យឈ្ងុយឆ្ងាញ់ ៖ខ្ទិះដូង ១ ចានគោមធំ, ស្ករស ២ ស្លាបព្រាបាយ, អំបិល ១ ស្លាបព្រាកាហ្វេ, ម្សៅមី – ស្លាបព្រាកាហ្វេ ដាក់ចូលទៅក្នុងឆ្នាំងរួចហើយកូរវាឲ្យរលាយ យកទៅដាក់លើភ្លើងកូរបន្តទៀតឲ្យពុះហើយរាងខាប់ ទុកដាក់ពេលដួសញាំ៕