ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឱសថបុរាណធម្មជាតិ

សំបកខ្ទឹមបារាំង ជួយកាត់បន្ថយហានិភ័យនៃជំងឺជាច្រើនដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺសរសៃឈាមបេះដូង និងជំងឺជាច្រើនទៀត!

25-Jan-2019 04:23 PM

រូបភាព


ដោយ: Uddam

លើកក្រោយឈប់បោះចោលសំបកខ្ទឹមបារាំង វាមានប្រយោជន៍មិននឹកស្មានដល់។ ភាគច្រើនយើងតែងបោះចោលសំបកខ្ទឹមបារាំង ប៉ុន្តែការស្រាវជ្រាវជាច្រើនបានបង្ហាញថា សំបកខ្ទឹមបារាំងផ្ទុកនូវសារធាតុអង់ទីអុកស៊ីដង់ច្រើនអនេក ដែលជួយរក្សារាងកាយឱ្យមានសុខភាពល្អ។ សំបកពណ៌ត្នោតរបស់វាក៏ជាប្រភពនៃជាតិហ្វាយបឺ និង ជាតិ Flavonoid ដែលល្អសម្រាប់ស្បែកផងដែរ។

Image may contain: foodImage may contain: plant, flower and nature

Image may contain: food

ក្រៅពីនេះ សំបកខ្ទឹមបារាំងផ្ទុកនូវសមាសធាតុមួយហៅថា Quercetin ដែលជួយទប់ស្កាត់មិនឱ្យឈាមកកក្នុងសរសៃឈាម និងទប់ស្កាត់ការលើសសម្ពាធឈាម។ សំបកខ្ទឹមបារាំងក៏ផ្ទុកនូវគុណសម្បត្តិប្រឆាំងបាក់តេរី រក្សាកម្រិតជាតិស្ករក្នុងឈាមឱ្យមានតុល្យភាព និង ប្រឆាំងមហារីកផងដែរ។

Image may contain: food

Image may contain: food

Image may contain: food

សរុបមក សំបកខ្ទឹមបារាំងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺជាច្រើនដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺសរសៃឈាមបេះដូង ព្រមទាំងទប់ស្កាត់បញ្ហាជាច្រើនទៀតដូចជា មហារីកពោះវៀន ភាពធាត់ ជំងឺពោះវៀន និង ជំងឺក្រពះ។

Image may contain: plant, flower and natureImage may contain: flower, plant and food

Image may contain: food

វិធីប្រើប្រាស់សំបកខ្ទឹមបារាំង៖ យកសំបកខ្ទឹមបារាំងមួយក្តាប់ បង់ចូលទឹកមួយប៉ាន់ក្តៅហុយៗ ទុកចោល ១៥ នាទី រួចហើយសឹមយកមកផឹកតាមសម្រួល។

Image may contain: flower, plant, food and nature

Image may contain: foodImage may contain: food
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត