វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ៖-ក្រអៅឈូក ១០ដើម កោសអោយស្អាត-ខ្ទឹមសបុកម្ទេសស្រេច ២ស្លាបព្រាកាហ្វេ
-អំបិល ៣ស្លាបព្រាកាហ្វេ( អ្នកខ្លះប្រើទឹកត្រី តែខ្ញុំប្រើអំបិល ព្រោះវាមិនធំស្អុយទឹកត្រី)-ស្ករស ៥ឬ៦ស្លាបព្រាកាហ្វេ
-ជ្រក់ម្ទេសផ្លោកដែលមានលក់ស្រាប់នៅផ្សារ ( មិនដាក់ក៏បាន ខ្ញុំដាក់យកសម្រស់ជ្រក់ប៉ុណ្ណោះ )
-ក្រូចឆ្មារ ៣ផ្លែ ច្របាច់រួច+វិធីធ្វើ៖-កោសលាងក្រអៅឈូករួច កាត់កង់ៗប្រវែងមួយថ្នាំងដៃ។ ដាំទឹកពុះ រួចស្រុះ ក្រអៅឈូក តែម៉ាផ្លូកបានហើយ ស្រង់ឡើងដាក់ក្នុងកញ្ច្រែង ទុកម្ដុំសិន។ លាយទឹកក្រូចឆ្មារ អំបិល ស្ក និងខ្ទឹមបុកម្ទេស លាយគ្នាអោយសព្វ ភ្លក្សមើលបន្តិច
-បានរសជាតិតាមចំណូលចិត្តហើយ ទើបចាក់ក្រអៅឈូកចូល រួចថែមជ្រក់ម្ទេសផ្លោកចូល លាយអោយសព្វ ភ្លក្សមើលទៀត បើនៅស្ទើរ ប្រៃផ្អែមជូរអី អាចថែមថយបាន។ ច្រកដាក់ក្រឡ រួចដាក់ទូទឹកកក ដល់ត្រជាក់យកមកញ៉ាំ យើងនឹងបានជ្រក់ក្រអៅឈូកដ៏ស្រួយឆ្ងាញ់ជាប់ចិត្តហើយ។ដាក់ចូលក្រឡ រួចទុកក្នុងទូទឹកកក ហូបបានយូរសម្រួលអត្ថបទដោយ៖ខ្ទឹមស