ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
កសិកម្ម

វិធីងាយៗដើម្បីបណ្តុះផ្សិតក្នុងកន្ត្រក !!

26-Jan-2019 09:22 AM

រូបភាព


ដោយ: Uddam

ធាតុផ្សំ៖
១-ចំបើងស្អាត និងស្ងួតចិញ្ច្រាំ ៥០គីឡូក្រាម
២-ម្សៅអង្ករក្រអូប១គីឡូក្រាម
៣-ទឹកជី EM ២៥០មីលីលីត្រ
៤-លាមកគោហាលស្ងួតម៉ដ្ឋ ៥គីឡូក្រាម៥-ម្សៅពោត
៦-កំប្លោកចិញ្ច្រាំ


*វិធីបណ្តុះ៖
១-លាយម្សៅអង្ករក្រអូប ១ គីឡូក្រាម ជាមួយទឹកជី EM ២៥០មីលីលីត្រ សម្រាប់បរិមាណទឹកដែលអាចឲ្យលិចចំបើងបាន។
២-ដាក់ត្រាំចំបើងលាយលាមកគោក្នុងទឹកនោះរយៈពេល ១ម៉ោង។
៣-យកចំបើងដែលត្រាំរួចនោះមកញាត់ចូលជៀល (ទំហំជៀលមានអង្កត់ផ្ចិតប្រមាណ៥តឹក) ជាន់ទី១កម្ពស់២តឹក ឲ្យណែន រួចយកលាមកគោស្ងួត ទៅរោយបន្ថើរៗពីលើ រួចរោយម្សៅពោតបន្ថើរៗពីលើ និងដាក់កំប្លោកពីលើមួយជាន់ទៀត ដោយអនុវត្តបែបនេះចំនួន ៣ជាន់។


៤-យកជៀលដែលបានដាក់បណ្តុះរួចនោះទៅដាក់នៅក្រោមដើមឈើ ឬកន្លែងដែលមានម្លប់ រួចធ្វើគ្រោងឬស្សីរាងកោងសម្រាប់ដាក់គ្របដំបូលថង់ប្លាស្ទិច ហើយសង្កត់អោយហប់ កុំអោយរបើកតាមខ្យល់។


*ការថែទាំ៖
៥-មួយអាទិត្យម្តង បើកផ្ទាំងសំពត់ចេញ ប្រស់ទឹកអោយសើមចំបើងផ្អួរៗតិចៗ ហើយគ្របទុកវិញ តែកុំប្រស់ទឹកច្រើនហួសប្រមាណ នឹងនាំអោយផ្សិតរលួយកូន ខានដុះចេញមក។
៦-ក្នុងរយៈពេលពីរអាទិត្យ ផ្សិតនឹងចាប់ផ្តើមដុះចេញកូនតម្រៀបគ្នា។ បើសិនជាមានផ្សិតធំល្មម អាចបេះបាន សូមបេះចេញ ដើម្បីទុកកន្លែង អោយផ្សិតដុះថែមទៀត នៅថ្ងៃបន្តបន្ទាប់មក។

៧-រយៈកាលបេះផល គឺរវាងចុងអាទិត្យទីពីរ រហូតដល់ពេញអាទិត្យទី៤។
៨-ចូលអាទិត្យទី៥ ឬ ទី៦ ផ្សិតនឹងថមថយលែងដុះ យើងអាចរើយកយកចំបើងនោះមកជ្រលក់ទឹកដែលលាយខាងលើ ប្រស់ជីរលាមកគោ និងម្សៅពោតសាជាថ្មី។

អត្ថបទ៖ អ៊ាង សុផល្លែត