វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំ៖- ត្រសក់ ៩ ទៅ ១០ ផ្លែ (ត្រសក់ខ្ចី មិនធំពេក មិនតូចពេក)- អំបិល ២ ស្លាបព្រា
– ស្លឹកកាឆាយ ១ ពែង (កាត់ជាកង់ៗ ប្រហែលមួយថ្នាំងដៃ រួចវាល់ដាក់ពែង)- ខ្ទឹមស ចិញ្ច្រាំ ៤ កំពឹស
– ការ៉ុត ១ ផ្លែ (ធំល្មម ហាន់ជាសសៃៗ)- ខ្ទឹមបារាំង ១ ពែង (ហាន់ជាសសៃៗ រួចវាល់ដាក់ពែង)
– ម្សៅម្ទេសកូរ៉េ កន្លះពែង (ម្ទេសហុយក៏បាន)- ទឹកត្រី ៣ ស្លាបព្រា (តិច ឬច្រើន តាមចំណូលចិត្ត)
– ស្ករ ១ ស្លាបព្រា- ទឹក ១/៤ ពែង- ល្ង ១ ស្លាបព្រា។
+ របៀបធ្វើ៖-លាងត្រសក់ឱ្យស្អាត រួចកាត់ក្បាលវាចេញបន្តិចរួចពុះវាជា ៤ យកអំបិលប្រឡាក់ឱ្យសព្វទុកចោល ១០ នាទី ឬច្រើនជាងនេះ រហូតដល់ត្រសក់ចេញទឹក រួចលាងជាមួយទឹកស្អាត។-ដាក់ស្លឹកកាឆាយ, ការ៉ុត, ខ្ទឹមបារាំង, ខ្ទឹមស, ម្សៅម្ទេសកូរ៉េ, ទឹកត្រី, ស្ករ និងល្ង ក្នុងបរិមាណដែលច្របល់បញ្ចូលគ្នាឱ្យសព្វល្អ។ សម្រួលអត្ថបទដោយ៖ខ្ទឹមស