វិជ្ជាមេផ្ទះ
រូបភាព
+គ្រឿងផ្សំរួមមាន៖- អំបិល ១ស្លាបព្រាកាហ្វេ- ស្លឹកតយ – ម្ស៉ៅមី ២៦០ ក្រាម- ម្ស៉ៅមេនំបុ័ង (baking Powder) ៧ក្រាម- ស្ករស ៧០ក្រាម- ទឹកធម្មតា ១៧០មីលីលីត្រ- ប័រ ១ស្លាបព្រាបាយ
+ គ្រឿងផ្សំស្នូលរួមមាន ៖- ខ្ទឹះដូង ១០០មីលីលីត្រ- ស្លឹកតយ- ពងមាន់ ៥គ្រាប់- ម្ស៉ៅអង្ករ ២ស្លាបព្រាបាយ
– ម្ស៉ៅឆា ១ស្លាបព្រាបាយ- ស្ករត្នោត ១០០ក្រាម
+ របៀបធ្វើម្ស៉ៅនំប៉ាវ ៖-ដំបូងកិនស្លឹកតយជាមួយទឹកធម្មតា បន្ទាប់ពីកិនបានជាទឹកស្លឹកតយរួច យកម្ស៉ៅមី មកលាយបញ្ជូលគ្នា ដាក់អំបិលបនិ្តច ម៉្សៅមេនំបុ័ង (baking Powder)បន្តិច ស្ករសដាក់សមល្មមតាម ចំនូលចិត្តលោកអ្នក ច្របល់បញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយតែមួយ បន្ទាប់មកត្រូវចាក់ទឹកស្លឹក តយលាយជាមួយម្ស៉ៅបន្តិច ( កុំច្រើនពេក ព្រោះអាចធ្វើឲ្យសាច់ម្ស៉ៅរ៉ាវ ជាទូទៅសាច់ម៉្សៅរាងស្ងួត លោកអ្នកអាចដាក់ទឹកស្លឹកតយគ្រាន់តែយកពណ៌តែប៉ុណ្ណោះ ) ក្រោយមកចាក់មេនំប័ុងចូលទៅក្នុងម្ស៉ៅ ចាក់ប័រចូលបន្តិច លាយម្ស៉ៅឲ្យបានសព្វល្អចូលគ្នា ហើយ ច្របល់សាច់ម៉្សៅដែលបានលាយហើយនោះ ច្របាច់ឲ្យបាន ១០នាទី រួចទុកសាច់ម្ស៉ៅចោលដោយ យកថង់ ឬ គំរបបិទពីលើប្រអប់ដែលដាក់សាច់ម្ស៉ៅ ទុកនៅកន្លែងដែលមានកំដៅក្តៅតិចៗ រយៈពេលមួយម៉ោងកន្លះ ។– របៀបធ្វើស្នូលនំប៉ាវ ៖ត្រូវធ្វើការកិនស្លឹកតយម្តងទៀតដើម្បីដាក់ក្នុងស្នូលនំប៉ាវ មានស្លឹកតយ និង ទឹកខ្ទះដូងបន្តិចក្រឡុកបញ្ចូលគ្នា បន្ទាប់ពីកិនរួចយកសំណាញ់មកត្រង់យកតែទឹកប៉ុណ្ណោះ ចាក់ពងមាន់ ( យកតែពណ៌លឿន ) ចូលទៅក្នុងទឹកស្លឹកតយខ្ទះដូង ស្ករត្នោត ម្ស៉ៅអង្ករ ម្ស៉ៅឆា អំបិល រួចលាយគ្នាឲ្យសព្វល្អ បន្ទាប់មកយកខ្ទះធ្វើការឆាស្នូល ( មិនបាច់ដាក់ប្រេងឆានោះទេ ) បើកភ្លើងតិចៗកូរវាជាប់រហូតកុំឲ្យជាប់បាត ។